លោកង៉ែត ម៉ូសេ៖ដើម្បីឱ្យមានសុវត្ថិភាព អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់គួរស្វែងយល់ដឹងពីច្បាប់

ភ្ញៀវប្រចាំថ្ងៃ​របស់យើង​នៅរាត្រីនេះ ​គឺលោក​ង៉ែត ម៉ូសេ​ អ្នកប្រឹក្សា​ផ្នែកសន្តិសុខ​ឌីជីថល​ និងជាអ្នករៀបចំ​ព្រឹត្តិការណ៍​អ៊ីនធើណេត​បើកទូលាយ​ឆ្នាំ២០២១​(Open Cyber Talk 2021)​។​ ព្រឹត្តិការណ៍នេះ​នឹងរៀបចំ​ឡើងតាម​ប្រព័ន្ធអនឡាញ​នៅថ្ងៃទី​២៥ ខែកក្កដា​ ដោយមានការចូលរួម​ពីអ្នកជំនាញ​ជាច្រើនពាក់ព័ន្ធ​នឹងបញ្ហា​ការប្រើប្រាស់​បណ្តាញសង្គម​នៅក្នុងប្រទេស​កម្ពុជា​។​ លោកង៉ែត ម៉ូសេ​ បានអះអាងថា ​អ្នកចូលរួម​ក្នុងព្រឹត្តិការណ៍​នេះនឹងទទួល​បានចំណេះ​ដឹងបន្ថែមពី​ការប្រើប្រាស់​បណ្តាញ​សង្គម ​ក៏ដូចជា​សេរីភាព​នៅលើបណ្តាញ​សង្គម​ជាដើម​។ ​បើតាមលោក​ង៉ែត ម៉ូសេ ​ដើម្បីឱ្យ​មានសុវត្ថិភាព​ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ទាំងអស់​គួរស្វែងយល់ពីច្បាប់​ ហើយការបង្កើតច្បាប់​ និងអនុវត្ត​ច្បាប់គួរធ្វើឡើង​ដោយគិតពីផល​ប្រយោជន៍​របស់​អ្នកប្រើប្រាស់​។

(Visited 28 times, 1 visits today)