ការបោកប្រាស់ក្នុងមតិយោបល់៖ ការស៊ើបអង្កេតលើការបន្លំមតិសាធារណៈនៅលើទំព័រហ្វេសប៊ុកទៅលើកប្រព័ន្ធផ្សព្វផ្សាយកម្ពុជា

ការបោកប្រាស់ក្នុងមតិយោបល់៖ ការស៊ើបអង្កេតលើការបន្លំមតិសាធារណៈនៅលើទំព័រហ្វេសប៊ុកទៅលើកប្រព័ន្ធផ្សព្វផ្សាយកម្ពុជា

Published date: Categories: Uncategorized

ខ្ញុំបានសង្កេតឃើញសកម្មភាពនៃការបញ្ចេញមតិមិនប្រក្រតីនេះជាលើកដំបូង បន្ទាប់ពីការបោះឆ្នោតជាតិកម្ពុជាឆ្នាំ ២០២៣ ដែលវាបានជំរុញឱ្យខ្ញុំធ្វើការការស៊ើបអង្កេតពីយុទ្ធនាការមួយនេះ។

ចន្លោះពីខែមករា ដល់ខែមីនា ឆ្នាំ ២០២៤ ខ្ញុំបានវិភាគមតិយោបល់សាធារណៈជាង ៦២៥ ០០០ មតិ លើការផ្សាយផ្ទាល់ចំនួន ៤៥ លើទំព័រហ្វេសប៊ុករបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកម្ពុជាចំនួនបី រួមមាន៖ វិទ្យុអាស៊ីសេរី (RFA Khmer) សំឡេងប្រជាធិបតេយ្យ (VOD) និង The Cambodia Daily Khmer។ លទ្ធផលនៃការស្រាវជ្រាវបានចង្អុលបង្ហាញពីការសម្របសម្រួលដែលមានការរៀបចំទុកជាមុន ក្នុងការបង្ហោះសារដដែលៗ និងសារបង្កកំហឹងជាច្រើនចូលទៅក្នុងទំព័រហ្វេសប៊ុករបស់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយទាំងនេះ ជាជាងប្រតិកម្មពិតប្រាកដពីអ្នកប្រើប្រាស់។

សកម្មភាពនៃការបញ្ចេញមតិបានកើនឡើងយ៉ាងគំហុកជាញឹកញាប់ ចាប់ពីពីរ បី មតិ រហូតដល់ជាង ១ ០០០ មតិក្នុងមួយនាទី ភ្លាមៗបន្ទាប់ពីការផ្សាយផ្ទាល់ត្រូវបានចាប់ផ្តើម។ ឃ្លាខ្លីៗដដែលៗត្រូវបានគេយកទៅបង្ហោះឡើងវិញរាប់រយដងក្នុងមួយខែៗ ហើយប្រយោគជេរប្រមាថតែមួយ ត្រូវបានគេចម្លងពាក្យជាន់ពាក្យរហូតដល់ ១៣៩ ដង នៅលើប្រព័ន្ធផ្សព្វផ្សាយទាំងបី ដោយភាគច្រើនធ្វើឡើងដោយគណនីដដែលៗដែលបានបង្ហោះក្នុងនាទីតែមួយ។

ការពិនិត្យមើលគំរូដោយចៃដន្យ (random sample) នៃគណនីបញ្ចេញមតិចំនួន ២០០ បានរកឃើញថា ប្រហែលមួយភាគបីបង្ហាញសញ្ញាច្បាស់លាស់ថាជាគណនីក្លែងក្លាយ ខណៈដែលភាគច្រើននៃគណនីពិតប្រាកដបានបង្ហាញពីទំនាក់ទំនងផ្ទាល់ជាមួយស្ថាប័នកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល តាមរយៈរូបថតប្រូហ្វាល់ (profile images) មាតិកាដែលបានចែករំលែក និងបណ្តាញទំនាក់ទំនងរបស់ពួកគេ។ សរុបមក លំនាំទាំងនេះបង្ហាញពីការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម (automation system) និងយុទ្ធសាស្ត្រចម្លងដាក់ (copy-paste) ដែលមានការរៀបចំឡើង ដើម្បីរំខានដល់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងបង្វែរការបន្លំការពិភាក្សាសាធារណៈ ដែលអាចមានការពាក់ព័ន្ធនឹងទិដ្ឋភាពនយោបាយ។

នៅឆ្នាំ ២០២៥ របាយការណ៍ស្រាវជ្រាវនេះត្រូវបានដាក់ជូនទៅក្រុមហ៊ុន Meta តាមរយៈអង្គការអន្តរជាតិដែលគួរឱ្យទុកចិត្តមួយ។

ទាញយករបាយការណ៍ពេញលេញខាងក្រោម៖ Full Report

Share this article:

Facebook logo icon Share to Facebook Telegram logo icon Share to Telegram