និន្នាការនៃការបំពានតាមអនឡាញ ដែលយាយីដល់អង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា

និន្នាការនៃការបំពានតាមអនឡាញ ដែលយាយីដល់អង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា

Published date: Categories: Opinion


របាយការណ៍នេះធ្វើការឃ្លាំមើលទំព័រហ្វេសប៊ុក (Facebook pages) របស់អង្គការសង្គមស៊ីវិលកម្ពុជាចំនួនដប់ប្រាំ ចាប់ពីខែកុម្ភៈ ដល់ខែមេសា ឆ្នាំ២០២៦។ អំឡុងពេលនៃការឃ្លាំមើលនេះ គ្របដណ្តប់លើអត្ថបទបង្ហោះសរុបចំនួន ១.៥៥៦ អត្ថបទ ដែលមានមតិយោបល់សរុបចំនួន ២៤.២៩៨។ ក្នុងចំណោមមតិយោបល់ទាំងនោះ មតិយោបល់ចំនួន ៤.៩០៣ ដែលដកស្រង់ចេញពីអត្ថបទបង្ហោះចំនួន ៥៤ នៅទូទាំងអង្គការចំនួនប្រាំមួយ ត្រូវបានជ្រើសរើសសម្រាប់ការវិភាគលម្អិតអំពីទម្រង់នៃពាក្យសម្ដីស្អប់ខ្ពើម, ភាសាប្រមាថ, និងការបញ្ចេញមតិមិនពិតប្រាកដ។ អង្គការទាំងប្រាំមួយដែលត្រូវបានជ្រើសរើសសម្រាប់ការវិភាគលម្អិតនោះ រួមមាន៖ សមាគមអាដហុក (Adhoc), មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR), អង្គការសង់ត្រាល់ (CENTRAL), អង្គការខុមហ្វ្រែល (Comfrel), អង្គការលីកាដូ (LICADHO), និងប្រជាកាសែត (ProcheaKaset) ដោយសារតែផ្នែកបញ្ចេញមតិយោបល់របស់អង្គការទាំងនេះបង្ហាញពីទម្រង់ច្បាស់លាស់នៃអាកប្បកិរិយាមិនពិតប្រាកដ។

ការរកឃើញដ៍សំខាន់គឺថា ក្រុមនៃគណនីមិនពិតប្រាកដកំពុងធ្វើការរួមគ្នាដើម្បីដៅមុខសញ្ញាទៅលើអង្គការសិទ្ធិការងារ។ គណនីទាំងនេះបង្ហោះសារដែលបានរៀបចំទុកជាស្រេច ដើម្បីបង្កជាជំនន់មតិយោបល់ និងជំរុញសារគាំទ្ររដ្ឋាភិបាល។ គណនីដដែលៗទាំងនេះ បង្ហាញវត្តមាននៅទូទាំងអង្គការខុសៗគ្នាក្នុងពេលតែមួយ ដែលនេះបង្ហាញឱ្យឃើញថា យុទ្ធនាការនេះគឺជាយុទ្ធនាការដែលមានការរៀបចំទុក។

យុទ្ធសាស្ត្រមិនពិតប្រាកដចំនួនប្រាំបីផ្សេងគ្នាត្រូវបានរកឃើញ រួមមាន៖ ការអះអាងថាក្រសួងរបស់រដ្ឋាភិបាលបានដោះស្រាយបញ្ហារួចរាល់ហើយ, ការផ្សព្វផ្សាយលេខទូរស័ព្ទជំនួយបន្ទាន់ផ្នែកការងារ ១២៩៧ នៅលើអត្ថបទបង្ហោះដែលមិនពាក់ព័ន្ធនឹងការងារ, ការបង្ហោះរឿងរ៉ាវផ្ទាល់ខ្លួនដែលប្រឌិតឡើង, និងការវាយប្រហារលើរបាយការណ៍ស្រាវជ្រាវដោយប្រើប្រាស់ភាសាបែបការសិក្សាស្រាវជ្រាវ។ គណនីមួយចំនួនថែមទាំងបានយកឈ្មោះរបស់អង្គការសង់ត្រាល់ (CENTRAL) ផ្ទាល់ ទៅប្រើប្រាស់ដើម្បីផ្សព្វផ្សាយសារគាំទ្ររដ្ឋាភិបាលទៀតផង។ មតិយោបល់ដែលមានលក្ខណៈធ្ងន់ធ្ងរបំផុត រួមទាំងការគំរាមកំហែងដល់អាយុជីវិត ត្រូវបានរកឃើញនៅលើអត្ថបទបង្ហោះរបស់សមាគមអាដហុក (Adhoc) អំពីជម្លោះដីធ្លីនៅខេត្តរតនគិរី។ អត្ថបទបង្ហោះរបស់អង្គការលីកាដូ (LICADHO) អំពីការចាប់ខ្លួនពាក់ព័ន្ធនឹងការប្រើប្រាស់បណ្តាញសង្គម ទទួលបានការឆ្លើយតបប្រកបដោយការខឹងសម្បារយ៉ាងពិតប្រាកដជាច្រើនពីសាធារណជន។ ចំណែកឯទំព័ររបស់ប្រជាកាសែត-Prochea Kaset វិញ ទទួលបានការឆ្លើយតបពិតប្រាកដ និងគាំទ្រច្រើនបំផុតពីសំណាក់កម្មករ។

របាយការណ៍នេះផ្តល់អនុសាសន៍ថា អង្គការនានាគួរចែករំលែកព័ត៌មានអំពីគណនីមិនពិតប្រាកដ បង្កើតប្រព័ន្ធពិនិត្យផ្ទៀងផ្ទាត់មតិយោបល់ និងធ្វើការរួមគ្នាដើម្បីឆ្លើយតបទៅនឹងសារមិនពិត។

ទាញយករបាយការណ៍ទាំងស្រុង នៅទីនេះ

Share this article:

Facebook logo icon Share to Facebook Telegram logo icon Share to Telegram