ការវិភាគមតិយោបល់របស់ទំព័រហ្វេសប៊ុក សារព័ត៌មាន AFP បទសម្ភាស លោក ហ៊ុន ម៉ាណែត ស្តីពីមជ្ឈមណ្ឌលឆបោក

ការវិភាគមតិយោបល់របស់ទំព័រហ្វេសប៊ុក សារព័ត៌មាន AFP បទសម្ភាស លោក ហ៊ុន ម៉ាណែត ស្តីពីមជ្ឈមណ្ឌលឆបោក

Published date: Categories: Opinion

របាយការណ៍នេះពិនិត្យមើលមតិយោបល់ចំនួន ១,៤៨៩ លើការបង្ហោះនៅលើហ្វេសប៊ុករបស់ AFP។ ការបង្ហោះនោះគឺនិយាយអំពីនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ដែលបានធ្វើការសម្ភាសអំពីមជ្ឈមណ្ឌលឆបោកនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងបទសម្ភាសន៍របស់គាត់ គាត់បានបដិសេធការអះអាងថារដ្ឋាភិបាលបានជួយប្រតិបត្តិករឆបោក។

ការវិភាគនេះ ពិនិត្យពីមតិយោបល់ដែលបានផ្សាយរយៈពេលពីរថ្ងៃ៖ ថ្ងៃទី ២៦-២៧ ខែកុម្ភៈ ឆ្នាំ ២០២៦។ របាយការណ៍នេះ សិក្សាពីអ្វីដែលមនុស្សម្នាបាននិយាយថា តើមតិយោបល់ទាំងនោះជាការពិត ឬត្រូវបានចម្លង និងថាតើគណនីណាមួយទំនងជាអាចត្រូវបានប្រើប្រាស់ដោយប្រព័ន្ធស្វ័យប្រវត្តិ (bot) ដែរឬទេ។

ការរកឃើញទី១ — មតិយោបល់ភាគច្រើនត្រូវបានចម្លងគ្នា (ដូចៗគ្នា) មតិយោបល់ស្ទើរតែ ៨ ក្នុងចំណោម ១០ ដែលស្មើនឹង ៧៩.៨% គឺជាការចម្លងដូចៗគ្នា។ មតិយោបល់ដូចៗគ្នាទាំងនេះត្រូវបានបង្ហោះដោយគណនីផ្សេងៗគ្នា រហូតដល់ ១៩ ដង។ នេះគឺជាសញ្ញានៃយុទ្ធនាការដែលបានរៀបចំទុក មិនមែនជាការពិភាក្សាជាសាធារណៈតាមធម្មតានោះទេ។

ការរកឃើញទី២ — ប្រធានត្រូវបានផ្លាស់់ប្តូរ មតិយោបល់ច្រើនជាងគេ (៩៧៣ ក្នុងចំណោម ១៤៨៩) មិនបាននិយាយអំពីមជ្ឈមណ្ឌលឆបោកនោះទេ។ ផ្ទុយទៅវិញ មតិយោបល់ទាំងនេះបានបង្វែសារទៅជាការមិនចុះសម្រុងគ្នារវាងព្រំដែនកម្ពុជា-ថៃទៅវិញ។ នេះគឺជាបន្លំទូទៅមួយដើម្បីផ្លាស់ប្តូរប្រធានបទ និងលាក់បាំងបញ្ហាដើម។

ការរកឃើញទី៣ — ភស្តុងតាងនៃការប្រើប្រព័ន្ធស្វ័យប្រវត្តិដើម្បីផូសមតិយោបល់ (bot) គណនីពីរបានបង្ហោះសារវែងៗក្នុងរយៈពេលត្រឹម ៣ ទៅ ១៣ វិនាទីនៃការបង្ហោះមតិយោបល់របស់ពួកគេពីមួយទៅមួយ។ មនុស្សមិនអាចវាយអក្សរលឿនបែបនេះបានទេ។ នេះបង្ហាញយ៉ាងច្បាស់ថា កម្មវិធីកុំព្យូទ័រ មិនមែនមនុស្សទេ ដែលត្រូវបានប្រើដើម្បីបង្ហោះមតិយោបល់ទាំងនេះ។

ការរកឃើញទី៤ — មតិយោបល់ដែលបានផូសឡើងក្នុងរយៈពេលខ្លី មតិយោបល់ដែលបានចម្លងស្ទើរតែដូចៗគញនាទាំងអស់បានលេចឡើងក្នុងរយៈពេលត្រឹមតែពីរម៉ោងប៉ុណ្ណោះ (ម៉ោង 21:00–22:00 UTC ថ្ងៃទី ២៦ ខែកុម្ភៈ)។ ការផ្ទុះភ្លាមៗ បន្ទាប់មកឈប់ភ្លាមៗនេះ មិនមែនជាឥរិយាបថរបស់អ្នកអានធម្មតាទេ។ វាបង្ហាញថាក្រុមគណនីជាច្រើន ត្រូវបានបើក និងបិទតំណាលៗគ្នា។

ទាញការសិក្សាពេញ៖ ភាសាខ្មែរ
Download full study: English

Share this article:

Facebook logo icon Share to Facebook Telegram logo icon Share to Telegram