ការប្រើប្រាស់ពាក្យស្អប់ខ្ពើមតាមប្រព័ន្ធឌីជីថលនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃលើបញ្ហាយន្តហោះ Gripen: លំនាំនៃគណនីពិតប្រាកដ និងគណនីមិនពិតប្រាកដ

ការប្រើប្រាស់ពាក្យស្អប់ខ្ពើមតាមប្រព័ន្ធឌីជីថលនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃលើបញ្ហាយន្តហោះ Gripen: លំនាំនៃគណនីពិតប្រាកដ និងគណនីមិនពិតប្រាកដ

Published date: Categories: Opinion

ខ្ញុំបានវិភាគគណនីហ្វេសប៊ុកចំនួន ២៣៧ ក្នុងអំឡុងពេលមានភាពចម្រូងចម្រាសលើយន្តហោះចម្បាំង Gripen រវាងប្រទេសថៃ កម្ពុជា និងស៊ុយអែត ក្នុងខែសីហា ឆ្នាំ២០២៥។ នេះគឺជាអ្វីដែលខ្ញុំបានរកឃើញ៖

  • ៦០% នៃគណនីបានបង្ហាញពីឥរិយាបថគួរឱ្យសង្ស័យនៃភាពពិតប្រាកដរបស់គណនី។
  • មានតែ ៤០% ប៉ុណ្ណោះដែលហាក់ដូចជាគណនីពិតប្រាកដ។ ៥៧% នៃការបញ្ចេញមតិទាំងអស់មានប្រើប្រាស់ពាក្យសម្ដីស្អប់ខ្ពើម។ ការបន្ទាបបន្ថោកភាពជាមនុស្ស និងការវាយប្រហារលើជាតិសាសន៍ជាប្រភេទនៃពាក្យសម្តីស្អប់ខ្ពើម បានគ្របដណ្ដប់លើការពិភាក្សា។
  • គណនីដែលមានសញ្ញាគួរឱ្យសង្ស័យ ដែលមានសូចនករចំនួន ៣ ឬច្រើនជាងនេះ បានបង្ហោះពាក្យសម្ដីស្អប់ខ្ពើមចំនួន ៦៩% ធៀបនឹង ៥៤% សម្រាប់គណនីពិតប្រាកដ។ គណនីទាំងនោះបានកំណត់គោលដៅវាយប្រហារលើកម្ពុជាខ្លាំងជាងគេ។
  • នៅពេលដែលអ្នករិះគន់លើគោលនយោបាយ ៧៨% រក្សាជំហរអព្យាក្រឹត។ គណនីទាំងនេះបានរិះគន់វាយប្រហារទៅលើប្រទេស គឺមាន៧៧% បានប្រើពាក្យសម្ដីស្អប់ខ្ពើម។

ការស្រាវជ្រាវនេះបង្ហាញពីរបៀបដែលគណនីក្លែងក្លាយបង្កើនការស្អប់ខ្ពើមក្នុងអំឡុងពេលមានជម្លោះ និងបង្ខូចការយល់ដឹងរបស់សាធារណជន។ ការពិភាក្សានៅលើបណ្ដាញសង្គមបានបង្ហាញពីចំណុចផ្ទុយពីអ្វីដែលបានកើតឡើងជាក់ស្តែង។

សូមអានរបាយការណ៍លំអិត និងវិធីសាស្ត្រនៃការសិក្សា
របាយការណ៍៖ Khmer English
វិធីសាស្ត្រនៃការសិក្សា៖ English

បាយការណ៍នេះប្រើពុម្ពអក្សរ Niradei ដែលទទួលបានពី ទេព សុវិចិត្រ (Anagata Type) សម្រាប់អក្សរខ្មែរនិងអង់គ្លេស។

Share this article:

Facebook logo icon Share to Facebook Telegram logo icon Share to Telegram