គណនី Twitter របស់បុគ្គលសំខាន់ៗលើពិភពលោកត្រូវបានគេវាយប្រហារ

គណនីបណ្តាញសង្គម Twitter របស់មហាសេដ្ឋី អ្នកសិល្បៈចំរៀង អ្នកនយោបាយ ក្រុមហ៊ុន និងអ្នកដែលមានគណនី verify ពីក្រុមហ៊ុន Twitter ដែលមានមនុស្សរាប់លាននាក់ជា Follower ត្រូវបានហែកឃ័រវាយប្រហារកាលពីល្ងាចថ្ងៃពុធ ម៉ោងនៅសហរដ្ឋអាមេរិក ដោយដាក់បង្ហាញនូវសារឆបោកដោយប្រើប្រាស់ Bitcon ។

គណនីរបស់បុគ្គលទាំងនោះរួមមាន៖
– អតីតប្រធានាធិបតេយ្យ អាមេរិក បារ៉ាក់ អូបាម៉ា
– លោក ចូ ប៉ៃដាន់ អតីតអនុប្រធានាធិបតិអាណត្តិលោក អូប៉ាម៉ា និងជាបេក្ខជនប្រធានាធិបតេយ្យអាមេរិក
– លោក Elon Musk ប្រធានក្រុមហ៊ុន Tesla- លោក Bill Gates ប្រធានក្រុមហ៊ុន Microsoft
– លោក Jeff Bezos ប្រធានក្រុមហ៊ុន Amazon
– គណនីរបស់ ក្រុមហ៊ុន Apple Trade League
– លោក Floyd Mayweather
– លោកស្រី Kim Kardashian West ភរិយារបស់ Kanye West តារាងចំរៀង Rap និងគណនីមនុស្សសំខាន់ដទៃទៀត។

បើយោងតាមការរាយការណ៍របស់ BBC អាស័យដ្ឋានវិបសាយឈ្មោះថា cryptoforhealth.com ដែលជាប្រភពនៃអាស័ដ្ឋានដែល ឧក្រិដ្ឋជនបានណែនាំនៅលើ គណនី Twitter ដែលពួកគេបាន ហែកចូលនោះ គឺត្រូវបានចុះឈ្មោះដោយក្រុម អ្នកវាយប្រហារនោះឯង ដោយប្រើប្រាស់ គណនីអ៉ីម៉ែល [email protected]

ឈ្មោះ Anthony Elias ត្រូវបានចុះឈ្មោះប្រើប្រាស់វិបសាយមួយនេះ។

លោក Rachel Tobac ដែលជាអ្នកជំនាញផ្នែក CyberSecurity និងជា CEO របស់ SocialProof Security បានប្រាប់ កាសែត washingtonpost ថា ការវាយប្រហារលើនេះ គឺជាការវាយប្រហារដ៏ធំមួយដែលលោកមិនដែលបានឃើញ ប៉ុន្តែជាសំណាងល្អដែល ឧក្រិដ្ឋជនទាំងនោះ ចង់បានត្រឹមតែលុយកាក់ ហើយមិនបង្ករឲ្យមានភាពចលាចលលើពិភពលោក តាមរយៈការវាយប្រហាររបស់ពួកគេ។

ក្រុមហ៊ុន Twitter បានសរសេរថា ពួកគេបានរកឃើញថាមានការវាយប្រហារមកលើបុគ្គលិក របស់ក្រុមហ៊ុន តាមរយៈ Social Enginnering Attack ដែលអាចឲ្យពួក ហែកឃ័រអាចចូលទៅក្នុងប្រព័ន្ធ ខាងក្នុង ឧបករណ៍មួយចំនួនទៀតរបស់ Twitter។

នេះមិនមែនជាលើទីមួយនោះទេ សូម្បីតែគណនីរបស់លោក Jack Dorsey ដែលជា CEO របស់ Twitter ក៏ត្រូវបានគេហែកកាលពីខែ សីហា ឆ្នាំទៅមិញ តាមរយៈការហែកចូលទៅគ្រប់គ្រងលេខទូរស័ព្ទ រួចផ្ញើជា Tweet តាមរយៈលេខទូរស័ព្ទនោះ។

ក្នុងរយៈពេលមួយសន្ទុះនៃការវាយប្រហារនោះ ទឹកប្រាក់ដែលពួកឧក្រិដ្ឋជនអាចប្រមូលបានពីមនុស្សរាប់រយនាក់ ដែលជាជនរងគ្រោះធ្វើតាមសារបោកបញ្ជោតនោះ ត្រូវបានគេរាយការណ៍ថា ប្រមាណជា ១០០,០០ ដុល្លា ឬស្មើនឹង ៨០០០០ ផោន។

ការិយាល័យ FBI នៅក្នុងរដ្ឋសាន់ហ្រ្វាន់ស៉ីសកូ សហរដ្ឋអាមេរិកបានចេញសេចក្តីប្រកាសមួយណែនាំ ពលរដ្ឋកុំឲ្យធ្វើតាមសារដែលបានបង្ហាញនៅលើ គណនី Twitter ដែលត្រូវក្រុមហែកឃ័រ វាយប្រហារនោះ។

(Visited 205 times, 2 visits today)