កម្មវិធីគ្រប់គ្រងពាក្យសម្ងាត់

ការប្រើប្រាស់ពាក្យសម្ងាត់ដដែលៗ ពាក្យសម្ងាត់មិនខ្លាំងឬភាសាអង់គ្លេសថា “Weak Password” ការដាក់ពាក្យសម្ងាត់ តែមួយក្នុងគណនីផ្សេងៗ និងការលំបាក ក្នុងការចងចាំពាក្យសម្ងាត់ ដែលមាន ១៥តួអក្សរ ជាដើមគឺជារឿងដែលលំបាក។ លំបាកនោះត្រង់ថា អ្នកជំនាញថាត្រូវតែធ្វើបែបនេះ តែអ្នកប្រើប្រាស់ថាពិបាកពេក ធ្វើមិនបានទេ។

កម្មវិធីគ្រប់គ្រងពាក្យសម្ងាត់មិនត្រឹមតែអាចដោះស្រាយនូវបញ្ហាខាងលើនេះទេ ប៉ុន្តែវាក៏ជួយសម្រួលដល់អ្នកប្រើប្រាស់ ដែលមានគណនីច្រើនត្រូវគ្រប់គ្រង អ្នកប្រើប្រាស់ដែលគិតគូរដល់ការថែរក្សាទិន្នន័យរបស់ខ្លួន និងអ្នកប្រើប្រាស់ដែលមិន ពូកែចាំពាក្យសម្ងាត់ច្រើនខ្ទង់ និងស្មុគស្មាញដូចជារូបខ្ញុំ។

កម្មវិធីគ្រប់គ្រងពាក្យសម្ងាត់មិនសម្រាប់តែគ្រប់គ្រងពាក្យសម្ងាត់ផ្ទាល់ខ្លួននោះទេ ប៉ុន្តែវាមានមុខងារចែករំលែកការគ្រប់ គ្រងពាក្យសម្ងាត់ជាក្រុម សម្រាប់ស្ថាប័ន ឬក្រុមហ៊ុនជាដើម។ កម្មវិធីនេះក៏អាចរក្សាទុកនូវព័ត៌មានសំខាន់ៗរបស់អ្នកដទៃ ទៀតដែរដូចជា Credit card,  អាជ្ញាប័ណ្ណកម្មវិធី, Security note ។ល។

ខាងក្រោមនេះ ខ្ញុំនឹងរៀបរាប់ពីសារៈសំខាន់នៃការប្រើប្រាស់ និងរបៀបប្រើប្រាស់កម្មវិធីគ្រប់គ្រងពាក្យសម្ងាត់។

តើមូលហេតុអ្វីចាំបាច់ត្រូវប្រើកម្មវិធីគ្រប់គ្រង់ពាក្យសម្ងាត់?

វាប្រហែលមិនចាំបាច់គ្រប់គ្នាត្រូវប្រើប្រាស់វានោះទេ ប៉ុន្តែបើសិនជាអ្នកមានគណនី ឬការប្រើប្រាស់សេវាកម្មច្រើន និងតម្រូវ ឲ្យមានការចែកគ្នាគ្របគ្រងពាក្យសម្ងាត់ នោះកម្មវិធីនេះអាចត្រូវនឹងស្ថានភាពរបស់អ្នក។ 

របាយការណ៍ពាក្យស្ថិតិពាក្យសម្ងាត់ឆ្នាំ២០២០ ដក់ស្រង់ចេញពីគេហទំព័រ dataprot.net

អ្នកអាចរាប់ឡើងវិញ ថាតើអ្នកមានឧបករណ៍ ឬសេវាកម្មណាខ្លះដែលអ្នកបានចុះឈ្មោះប្រើប្រាស់វា។ ឧទាហារណ៍៖ គណនី បណ្តាញសង្គមហ្វេសប៊ុក អ៉ីម៉ែលផ្ទាល់ខ្លួន អ៉ីម៉ែលស្ថាប័ន wifi នៅផ្ទះ និងនៅការិយាល័យ គណនីធនាគារ ពាក្យសម្ងាត់ចូលក្នុងកុំព្យុទ័រ ។ល។ តើអាចនៅមានច្រើនជាងនេះទៀតទេ? អ្នកប្រហែលជាគិតថា ខ្ញុំអាចឲ្យកុំព្យុទ័រខ្ញុំចង ចាំពាក្យ សម្ងាត់សម្រាប់គណនីរបស់ខ្ញុំ ហើយចំណែកឯ ពាក្យសម្ងាត់ wifi គឺវាយចូលតែម្តងហើយប្រើប្រាស់ មិនចាំ បាច់ត្រូវកត់ចំណាំនោះទេ។ បាទ! ខ្ញុំធ្លាប់ធ្វើ និងយល់ដូច្នេះដែរ ប៉ុន្តែក្រោយពីស្រាវជ្រាវពីរបៀបដែលជនអាក្រក់ (bad actor) ទាញយកពាក្យសម្ងាត់ទាំងនោះ ខ្ញុំយល់ ការមិនផ្លាស់ប្តូរពាក្យសម្ងាត់ទៀងទាត់ ការដាក់ពាក្យសម្ងាត់ខ្សោយ ការប្រើប្រាស់ពាក្យសម្ងាត់តែមួយសម្រាប់ចូលក្នុង គណនីផ្សេងៗ និងការរក្សាពាក្យសម្ងាត់ទុកមិនត្រឹមត្រូវ គឺជនអាក្រក់ ទាំង នោះ អាចលួចយកបានដោយយើងមិនដឹងខ្លួន។

ការលេចធ្លាយពាក្យសម្ងាត់៖ 

គឺអាចបណ្តាលមកពី ២កក្តា ទីមួយគឺការធ្វើប្រហែសរបស់អ្នកប្រើប្រាស់ និងទីពីរ គឺជាការធ្វើ ប្រហែលរបស់សេវកម្មដែល យើងប្រើប្រាស់។ 

កក្តាបែក ឬលេចធ្លាយចេញពីសេវាកម្មដែលយើងប្រើប្រាស់ គឺនៅមានជា ហូហែរ បើទោះបីសេវកម្មទាំងនោះបានចំណាយ ថវិការជាច្រើនដើម្បីការពារមូលដ្ឋានទិន្នន័យរបស់អ្អ្នកប្រើប្រាស់ខ្លួនយ៉ាង ណាក្តី។ អ្នកអាចអានបានករណី លេខធ្លាយពាក្យ សម្ងាត់របស់ក្រុមហ៊ុនហ្វេសប៊ុក ប្រមាណជា ៤១៩លានគណនី ត្រូវបានលេចធ្លាយកាលពីឆ្នាំ២០១៩ ដោយសារ អសុវត្ថិភាពមូលដ្ឋានទិន្នន័យ  គណនី អ៉ីម៉ែលឯកជន ស្ថាប័នរដ្ឋ ស្ថាប័នអប់រំប្រមាណជា ២៦៨លានគណនីត្រូវបាន លេចធ្លាយ

គណនីបណ្តាញសង្គមទ្វីតទ័រប្រមាណ១៣០ គណនីដែលសុទ្ធតែជាគណនីរបស់បុគ្គលល្បីៗ ដែលភាគច្រើនគឺនៅក្នុង ប្រទេសអាមេរិក ដូចជាអ្នកនយោបាយ តារាចម្រៀង អតីតប្រធានាធិបតេយ្យ កីឡាករប្រដាល… ហើយបង្ហោះសារឆបោក លុយពីអ្នកដែលចូលចិត្តបុគ្គលល្បីៗទាំងនោះ។ ចុងក្រោយយុវជនពីរនាក់ត្រូវបាន ចាប់ខ្លួន ហើយពួកគេបានសារភាព ពីវិធីសាស្ត្រ ដែលពួកគេលួចចូលក្នុង Dashboard គ្រប់គ្រង់ទិន្នន័យអ្នកប្រើប្រាស់តាមរយៈ ការធ្វើ Phishing ឬបន្លំជា បុគ្គលិករបស់ក្រុមហ៊ុន ទ្វីតទ័រផ្នែកអាយធី។ 

កក្តាការធ្វើប្រហែសរបស់អ្នកប្រើប្រាស់ក៏ជារឿងដែលតែងតែមានការចោទប្រកាន់ទៅកាន់សេវកម្មទាំងនោះពីសំណាក់អ្នក ប្រើប្រាស់ថា អសុវត្ថិភាព តែតាមពិតនោះគឺជាការមិនសូវយកចិត្តទុកដាក់របស់អ្នកប្រើប្រាស់ ឬក៏ការមិនយល់ មិនបានដឹង ពីកំណត់ពីសុវត្ថិភាពគណនីរបស់ខ្លួនតាមការណែនាំរបស់សេវាកម្មដែលយើងប្រើប្រាស់នោះ។ វិធីសាស្ត្រដែលល្បី និងតែង តែបានជោគជ័យនោះគឺការបោកបញ្ឆោត ក្នុងនោះវិធីសាស្ត្របោកបញ្ឆោតមួយមានឈ្មោះថា Phishing។  

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Microsoft និងផលិតផល Microsoft 365 របស់ខ្លួនត្រូវបានក្លាយជាគោលដៅវាយ ប្រហារ ដោយការបោកបញ្ឆោតអ្នកប្រើប្រាស់តាមរយៈចំណងថា ការធ្វើបច្ចុប្បន្នភាពគោលនយោបាយរបស់ ក្រុមហ៊ុន Microsoft ដែលតម្រូវឲ្យអ្នកជាវសេវកម្មប្រើប្រាស់ Microsoft 365 ទាំងអស់បំពេញនូវ អ៉ីម៉ែល និងពាក្យសម្ងាត់របស់ ខ្លួនឡើងវិញ។

ដូចគ្នាដែរ ក្រុមហ៊ុនហ្វេសប៊ុកក៏ជាគោលដៅដែលគេចូលចិត្តវាយប្រហារផងដែរ ហើយការវាយប្រហារទាំងនោះគឺសុទ្ធសឹង តែតាមរយៈការ Phishing ដូចជាការក្លែងបន្លំជាផេកសន្តិសុខ Facebook Secuirty Page ដើម្បីបំភ័យអ្នកប្រើប្រាស់ ឲ្យវាយដាក់បញ្ចូលអ៉ីម៉ែល និងពាក្យសម្ងាត់របស់គណនីរបស់ខ្លួនបើមិនចង់បាត់បង ជាដើម។ 

ដូច្នេះការផ្លាស់ប្តូរពាក្យសម្ងាត់ជាទៀងទាត់ នឹងជួយឲ្យអ្នកប្រាកដខ្លួនឯងថា មិនមានអ្នកទីពីរ ឬទីបីណាអាចមានពាក្យ សម្ងាត់ថ្មីរបស់អ្នកនោះទេ។

ការដាក់ពាក្យសម្ងាត់ខ្សោយ

អ្នកប្រហែលបានដឹង ឬបានរៀនខ្លះៗពីការបង្កើតពាក្យសម្ងាត់។ អ្នកត្រូវបានគេប្រាប់ថា ពាក្យសម្ងាត់ខ្សោយ ឬ weak password ដែលមានន័យថា ជាពាក្យសម្ងាត់ដែលជនអាក្រក់ងាយស្រួលលួចបាន។ ពាក្យសម្ងាត់ខ្សោយដូចជា ពាក្យ សម្ងាត់ដែលមានតួអក្សរតិចជាងឬស្មើ ៨តួអក្សរ មានតែលេខ ឬអក្សរសុទ្ធ ដូចជាថ្ងៃខែកំណើត លេខទូរស័ព្ទ ឬពាក្យដែល គេនិយមប្រើ (common word)។ អ្នកអាចមើលពីពាក្យសម្ងាត់ដែលមានការនិយមប្រើច្រើន តាមឆ្នាំនិមួយៗ។ តើមាន ពាក្យសម្ងាត់ណាដូចជាពាក្យសម្ងាត់ដែលអ្នកធ្លាប់បានប្រើទេ?

ផ្ទុយទៅវិញពាក្យសម្ងាត់ខ្លាំង ឬភាសាអង់គ្លេសហៅថា Strong Password គឺជាពាក្យសម្ងាត់ដែលមាន អក្សរធំតូច លាយ លេខ និងសញ្ញាបញ្ចូលគ្នាហើយ លើសពី៨ខ្ទង់ ពោលគឺពាក្យសម្ងាត់ដែលមានការស្មុគស្មាញ។ ស្មុគស្មាញ រហូត ដល់អ្នកប្រើប្រាស់ រួមទាំងខ្ញុំដែរគឺមិនទាំងចាំផង។ 

អ្នកអាចទស្សនាការផ្សាយផ្ទាល់តាម ហ្វេសប៊ុក របស់ខ្ញុំស្តីពីការ ប្រើប្រាស់ពាក្យសម្ងាត់ ឬឃ្លាសម្ងាត់

លោក ខេវិន មិនិក ជាប្រធានផ្នែកសន្តិសុខរបស់ក្រុមហ៊ុន KnowBe4 បានបង្ហាញពីភាពងាយស្រួលក្នុងការបំបែកពាក្យ សម្ងាត់ដែលមាន ១៧តួអក្សរ ហើយស្មុគស្មាញ ដោយមានលេខ អក្សរធំ អក្សរតូច និងសញ្ញា ដែលគេបានប្រាប់អ្នកថា វាមានសុវត្ថិភាពខ្ពស់នោះ។ 

បើពាក្យសម្ងាត់ដែលស្មុគស្មាញ ១៧តួអក្សរនៅតែគេអាចបំបែកបាន ដូច្នេះតើពាក្យសម្ងាត់ប៉ុន្នានខ្ទង់ទៅដែលហៅថា មានសុវត្ថិភាព ឬខ្លាំងនោះ។ អ្នកអាចស្វែងយល់បន្ថែមពីការបង្កើតពាក្យសម្ងាត់ខ្លាំង នៅទីនេះ ឬអ្នកអាចប្រើប្រាស់ កម្មវិធី គ្រប់គ្រងពាក្យសម្ងាត់ ដើម្បីបង្កើតពាក្យសម្ងាត់ថ្មីៗ និងច្រើនខ្ទង់តាមតែអ្នកចង់បាន។

ការប្រើប្រាស់ពាក្យសម្ងាត់តែមួយសម្រាប់គណនីផ្សេងៗ

បើសិនជាអ្នកអាចមានកូនសោទិព្វមួយដែលអាចចាក់ត្រូវគ្រប់មេសោទាំងអស់បាន តើអ្នកសប្បាយចិត្តយ៉ាងណាទៅ។ មែនហើយ ការលួចចូលក្នុងកន្លែងដែលគេហាមឃាត់ ត្រូវពិន័យ ឬអាចឈានដល់ការជាប់ទោសទណ្ឌជាដើម ប៉ុន្តែចុះ បើមិនមានអ្នកដឹងថាអ្នកចូល? ខ្ញុំទុកឲ្យអ្នកឆ្លើយខ្លួនឯងចុះ។ 

ត្រឡប់មកវិញវាមិនខុសអីពីការប្រើពាក្យសម្ងាត់តែមួយគ្រប់គណនីនោះទេ។ ជនអាក្រក់អាចធ្វើការសាកល្បងពាក្យសម្ងាត់ ដែលគេបានពីអ្នក ឬពីការលេចធ្លាយនានា ទៅសាកល្បងគណនីរបស់អ្នកផ្សេងៗទៀត។ ឧទាហរណ៍ ក្រុមហ៊ុន Google ដែលអ្នកប្រើប្រាស់សេវាកម្មអ៉ីម៉ែល Gmail ត្រូវបានលេចធ្លាយនូវទិន្នន័យអ្នកប្រើប្រាស់រាប់លាននាក់ ក្នុងនោះមានអ្នក មួយដែរ។ ជនដែលមានគំនិតអាក្រក់ជាមួយអ្នក គេបានទិន្នន័យនោះ ហើយឃើញពាក្យសម្ងាត់ចូលប្រើប្រាស់អ៉ីម៉ែល របស់អ្នក មានន័យថាគេអាចចូលក្នុងអ៉ីម៉ែលរបស់អ្នកបាន។ គេក៏ប្រហែលជាយកអ៉ីម៉ែលនោះ និងពាក្យសម្ងាត់នោះ ទៅសាកចូលគណនីបណ្តាញសង្គមផ្សេងៗរបស់អ្នកដែរ ដូចជា ហ្វេសប៊ុក ទ្វីតទ័រជាដើម។ 

ដូច្នេះហើយបានជាអ្នកតម្រូវឲ្យមានពាក្យសម្ងាត់ដែលខ្លាំង ហើយខុសៗគ្នាគ្រប់គណនីដែលអ្នកមានទាំងអស់។ បើដូច្នេះ មែន អ្នកគួរតែមានកន្លែងទុកពាក្យសម្ងាត់ទាំងនោះហើយមែនទេ។ តើកន្លែងនោះមានសុវត្ថិភាព និងងាយស្រួលក្នុងការ ចូលទៅយក នៅពេលអ្នកអ្នកចង់ប្រើទេ?

ការរក្សាពាក្យសម្ងាត់

អ្នកមានពាក្យសម្ងាត់ខ្លាំង និងច្រើន ហើយខុសៗគ្នាគ្រប់គណនីរបស់អ្នកទាំងអស់ ហើយអ្នកកត់វាចូលក្នុងកូនសៀវភៅ របស់អ្នកហើយអ្នកទុកវាជាប់ខ្លួនអ្នកជានិច្ច។ អ្នកអាចរក្សាវាទុកក្នុងកម្មវិធីមួយចំនួនក្នុងកុំព្យុទ័ររបស់អ្នកដូចជា notepad, MS word, Execel ឬក្នុងអ៉ីម៉លរបស់អ្នក ឬក៏ក្នុងសេវាកម្ម ពពក ដែលហៅថា Cloud។ 

អ្នកអាចឆ្លើយការពារខ្លួនពីវិធីសាស្ត្រ និងរបៀប ឬទីកន្លែងដែលអ្នករក្សាពាក្យសម្ងាត់អ្នកទុក វាអាចដូចជាការដែលខ្ញុំបាន រៀបរាប់ខាងលើ ដែលមិនមានជា កម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ ហើយមិនដែលមានបញ្ហា ដូចជាការបែកធ្លាយ ការលួច ចូលគណនីរបស់អ្នកជាដើម។ល។ បើដូច្នេះមែន ខ្ញុំសូមជូនពរអ្នកឲ្យមានសំណាងល្អបែបនេះរហូតចោះ!

ពេលនិយាយដល់ការថែរក្សា យើងនិយាយពីសុវត្ថិភាព និងភាពងាយស្រួលក្នុងចូលទៅប្រើប្រាស់ (ការបង្កើត គ្រប់គ្រង និងយកមកប្រើ)។ តើវិធីសាស្ត្ររបស់អ្នកមានសុវត្ថិភាព និងភាពងាយស្រួលក្នុងការចូលទៅប្រើប្រាស់ទេ?

ជាបទពិសោធន៍របស់ខ្ញុំដែលបានជួបផ្ទាល់ អ្នកប្រើប្រាស់មួយចំនួនបានបិទពាក្យសម្ងាត់ចូលក្នុងកុំព្យុទ័ររបស់គេ នៅលើ Monitor កុំព្យុទ័រ ឬរក្សាទុកនៅលើតុធ្វើការដែលអ្នកណាដែលទៅកន្លែងនោះក៏អាចមើលឃើញដែរ។ អ្នកប្រើប្រាស់មួយ ចំនួនបានសរសេរពាក្យសម្ងាត់ចុះលើសៀវភាវកំណត់ហេតុប្រចាំថ្ងៃដោយសារជារបស់ដែលពួកគេទុកជាប់ និងយកតាម ខ្លួនជានិច្ច។ ពេលត្រូវការយកមកប្រើប្រាស់ ពួកគេមិនទាំងដឹងថា តើពាក្យសម្ងាត់កត់ចូលនោះ មួយណាជាពាក្យសម្ងាត់ ចុងក្រោយរបស់ពួកគេទេ ឬសម្រាប់ចូលប្រើប្រាស់គណនីណាមួយនោះទេ។ ពួកគេកត់លាយឡំ និងរបាយការណ័ប្រជុំ កិច្ចការត្រូវធ្វើ ឬកំណត់ត្រាផ្សេងៗ។ ចំណែកឯការទុកដាកវិញសោត គឺទុកក្នុងកាបូបស្ពាយក្រោយខ្នងរបស់ពួកគេ គ្រាន់តែ រូតចេញពីការបូបស្ពាយនោះ គឺយកបានសៀវភៅនោះហើយ។ 

អ្នកខ្លះវិញកត់ដាក់ក្នុងកម្មវិធីការិយាល័យដូចជា MS Word ឬ Excel ជាដើម ហើយដើម្បីសុវត្ថិភាពពួកគេបានចាក់ សោរឯកសារ Word ឬ Excel ប៉ុន្តែពួកគេ មិនបានប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Window និងកម្មវិធី ការិយាល័យ ដែលមានអាជ្ញាប័ណ្ណនោះទេ។ 

សន្មត់ថា អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៍កុំព្យុទ័រ និងកម្មវិធីទាំងនេះមានអាជ្ញាប័ណ្ណ និងមានកម្មវិធីកំចាត់មេរោគ ហើយអ្នកធ្វើបច្ចុប្បន្នភាពម៉ាស៊ីនកុំព្យុទ័រអ្នកជាទៀងទាត់បើពិនិត្យមើលពីរបៀបនៃការទុកដាក់ វាស្រដៀងទៅនឹងកម្មវិធីគ្រប់ គ្រងពាក្យសម្ងាត់ដែរ ប៉ុន្តែវាខុសនូវចំណុចមួយចំនួន ដូចជាការបង្កើតពាក្យសម្ងាត់ថ្មីនៅលើកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ ងាយស្រួល និងលឿន ជាង ការរកនឹកបង្កើតហើយចម្លងចូល MS Word ឬ Excel ម្យ៉ាងវិញទៀតវាមិនដំណើរការភ្ជាប់ គ្នា (sync) ពីឧបករណ៍ មួយទៅឧបករណ៍មួយទៀតបាននោះទេ។ 

ការលួចយកឯកសារដែលរក្សាពាក្យសម្ងាត់ក៏មានភាពងាយស្រួលដែល បើសិនជាអ្នកទុកដាក់កុំព្យុទ័រមិនមានសុវត្ថិភាព នោះ។ អ្នកអាចមើលវិដេអូការលួចយកឯកសារចេញពី ក្នុងកុំព្យុទ័ររបស់អ្នក ដោយគ្រាន់តែប្រើ USB និងមិនបានប៉ះ Keyboard ហើយមានរយៈពេលលឿន។ 

តើកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ ដំណើរការយ៉ាងដូចម្តេច?

អ្នកត្រូវមានពាក្យសម្ងាត់មេមួយ ឬហៅថា Master Password ដើម្បីចូលទៅប្រើប្រាស់ បង្កើត និងគ្រប់គ្រង រាល់ពាក្យ សម្ងាត់គណនីរបស់អ្នក។ អ្នកអាចបង្កើតពាក្យសម្ងាត់មួយដែលខ្លាំង រក្សាទុក និងបំពេញ credit card របស់អ្នក ដាស់តឿនអ្នក បើសិនជាពាក្យសម្ងាត់របស់អ្នកបែកធ្លាយ ចែករំលែកពាក្យសម្ងាត់ដែលប្រើប្រាស់រួម ដូចជាក្នុងគ្រួសារ ក្រុមការងារ ។ល។

សម្រាប់ការបង្កើតពាក្យសម្ងាត់វិញគឺងាយស្រួល គឺអ្នកអាចកំណត់ចំនួនតួអក្សរ តួលេខ តួអក្សរធំឬតូច និងសញ្ញា ជាពិសេសនោះ អ្នកអាច Generate យកពាក្យសម្ងាត់តាមតែអ្នកចង់បាន។

ការបំពេញនូវព័ត៌មានចូលគណនីដោយស្វ័យប្រវត្តិ ឬអ្នកអាចចម្លងបញ្ចូល (copy & past) ព័ត៌មាននោះខ្លួនឯងដោយ វាយលើ keyboard របស់អ្នក។ ការមិនវាយពាក្យសម្ងាត់នៅលើ Keyboard របស់អាចជួយដល់ការទប់ស្កាត់ key stroker loggin ដែលចម្លងរាល់ការវាយអក្សរនៅលើ Keyboard របស់អ្នក បើសិនជាជនអាក្រក់ចូលទៅយក Keystroker loggin នេះបាន គឺគេអាចមើលឃើញពាក្យសម្ងាត់បានដូចគ្នា។

អ្នកអាចចែករំលែកពាក្យសម្ងាត់រួមជាមួយក្រុមគ្រួសារ ឬក្រុមការងាររបស់អ្នក។ ឧទហាណ៍៖ ពាក្យសម្ងាត់ wifi នៅផ្ទះរបស់ អ្នក គណនីចូលក្នុងម៉ាស៊ីនផ្ទុកទិន្នន័យតាមផ្ទះ (storage) ឬបើសិនជាអ្នកជាអ្នកគ្រប់គ្រងពាក្យសម្ងាត់ក្នុងស្ថាប័នអ្នក អ្នកអាចបង្កើត Share Vault ដែលផ្ទុកពាក្យសម្ងាត់រួមរបស់ស្ថាប័ន ដល់ថ្នាក់ដឹកនាំផ្សេងៗ ដោយមិនប៉ះពាល់ពាក្យ សម្ងាត់ផ្ទាល់ខ្លួននោះឡើយ។

ការភ្ជាប់រវាងឧបករណ៍ប្រើប្រាស់របស់អ្នកដូចជា ទូរស័ព្ទ និងកុំព្យុទ័រ តាមរយៈប្រព័ន្ធពពក (cloud) ដូច្នេះមិនថាអ្នក បង្កើត ឬកែប្រែពាក្យសម្ងាត់របស់អ្នក ក្នុងកម្មវិធីដែលបានតឡើងនៅលើឧបករណ៍ណាមួយនោះទេ គឺវាស្វ័យប្រវត្តិធ្វើបច្ទុប្បន្នភាព នៅលើឧបករណ៍មួយផ្សេងទៀតរបស់អ្នក។

ការរក្សាទុកគឺមានសុវត្ថិភាព ដោយសារកម្មវិធីការគ្រប់គ្រងពាក្យសម្ងាត់ (មួយចំនួន) បានធ្វើកូដនីកម្មសងខាង (end-to-end encryption) ដែលមានតែអ្នកម្នាក់ឯងប៉ុណ្ណោះដែលអាចមើលឃើញ។ ក្រុមហ៊ុនផលិតកម្មវិធីគ្រប់គ្រង ពាក្យសម្ងាត់មួយចំនួនធ្វើសាវនកម្ម (audit) នៅលើកម្មវិធីរបស់ខ្លួន ដោយសាវនករឯករាជ្យ និងក្រៅក្រុមហ៊ុន។ ការធ្វើ សាវនកម្មលើកម្មវិធីនេះ នឹងបង្ហាញប្រាប់ពីចន្លោះប្រហោងនៃភាពទន់ខ្សោយរបស់កម្មវិធី និងពិនិត្យការអនុវត្តគោលនយោ បាយការពារទិន្នន័យអ្នកប្រើប្រាស់ដែលក្រុមហ៊ុនចែង ។ល។

តើកម្មវិធីគ្រប់គ្រងពាក្យមួយណាដែលល្អជាងគេ?

មានកម្មវីធីគ្រប់គ្រងពាក្យសម្ងាត់ជាច្រើននៅលើអ៉ីនធើណិត អ្នកអាចស្វែងរកដោយគ្រាន់តែវាយពាក្យគន្លឺះ Best Password Manager

ខ្ញុំធ្លាប់បានប្រើប្រាស់កម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ច្រើននោះទេ។ ខ្ញុំប្រើ KeyPass, LastPass និង 1Password ប៉ុន្តែ ខ្ញុំអាចចែករំលែកពីមូលហេតុដែលខ្ញុំជ្រើសរើសយកកម្មវិធីដែលខ្ញុំកំពុងប្រើ និងភាពងាយស្រួលរបស់វា។

ការជ្រើសរើសយកកម្មវិធីបែបនេះមកប្រើ ប្រាកដណាស់ សុវត្ថិភាពរបស់ទិន្នន័យសំខាន់របស់យើង ត្រូវបានក្រុមហ៊ុន ឯកជនគ្រប់គ្រង តើយើងទុកចិត្តកម្មវិធីនេះកម្រិតណា។ សម្រាប់ខ្ញុំការសិក្សាស្រាវជ្រាវពីសេវាកម្ម អានពីគោលនយោបាយ ប្រវត្តិនៃការលេចធ្លាយ ឬការវាយប្រហារ ការធ្វើកូដនីយកម្មលើទិន្នន័យ ការធ្វើសាវនកម្មដោយអ្នកសាវនករឯករាជ្យជា ទៀងទាត់ ការរក្សាទុក និងភាពងាយស្រួល មុខងារដែលចាប់ អារម្មណ៍ ជាពិសេសគឺគោលនយោបាយ ស្តីការពារទិន្នន័យ អ្នកប្រើប្រាស់។ ខ្ញុំក៏សង្កេតមើលដែរពីសីលធម៌របស់ក្រុមហ៊ុន ដូចជា ការផ្តល់នូវសេវាកម្មរបស់ខ្លួនដោយមិនគិតថ្លៃដើម្បី លើកស្ទួយដល់ ដល់ការការពារសិទ្ធិមនុស្ស និងអត្ថបទអប់រំ អ្នកប្រើប្រាស់ដើម្បីការពារខ្លួនពីការវាយប្រហារ ជាដើម។

ក្រៅពីការសិក្សាស្វែងយល់ពីសេវាកម្មទាំងនេះ ខ្ញុំពិនិត្យមើល អ្នកជំនាញផ្នែកសន្តិសុខឌីជីថលនានា ថាតើពួកគេប្រើប្រាស់ កម្មវិធីមួយណា។ នេះប្រហែលជាងាយស្រួល ជាងធ្វើការសិក្សាស្រាវជ្រាវដោយខ្លួនឯង បើសិនអ្នកមិនទាល់យល់ច្បាស់ ពីការពិនិត្យភាពមានសុវត្ថិភាពរបស់សេវាកម្ម ទាំងនេះទេ វាជាការល្អ គឺគ្រាន់តែជ្រើសរើសកម្មវិធីដែលអ្នកជំនាញបាន ជ្រើសរើសយកមកប្រើរួចហើយ។ 

សម្រាប់ខ្ញុំ ខ្ញុំបាន ជ្រើសរើសយក 1Password សម្រាប់គ្រប់គ្រងពាក្យសម្ងាត់របស់ខ្ញុំ ហើយខ្ញុំបានប្រើប្រាស់វាជាច្រើន ឆ្នាំមកហើយ។ អ្វីដែលល្អនោះគឺ 1Password ជឿលើសេរីភាពសារព័ត៌មាន និងការ​ បើកទូលាយរបស់អ៉ីធើណិត ដោយផ្តល់គណនីមិនគិតថ្លៃដល់អ្នកសារព័ត៌មាន

(Visited 452 times, 1 visits today)