កិច្ចពិភាក្សា៖ សារៈសំខាន់របស់ទិន្នន័យ

ខ្ញុំមានកិត្តិយសដែលបានធ្វើកិច្ចពិភាក្សាជាមួយនឹង លោក ឃុន ចិន្តា ដែលជាប្រធានកម្មវិធី និងមាតិកា របស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ ដែលហៅជាភាសាអង់គ្លេសថា Open Development Cambodia (ODC) ស្តីពី សារៈសំខាន់របស់ទិន្នន័យ។

យើងពិភាក្សានូវចំណុចមួយចំនួនដូចជា និយមន័យរបស់ពាក្យថាទិន្នន័យ, សារៈសំខាន់របស់ទិន្នន័យផ្ទាល់ខ្លួន និងទិន្នន័យស្ថាប័ន, គ្រោះថ្នាក់នៅពេលដែលទិន្នន័យ បាត់បង់ និងបែកធ្លាយ, និងច្បាប់ស្តីពីការគ្រប់គ្រងទិន្នន័យ។

សារៈសំខាន់របស់ទិន្នន័យ៥ចំណុចសម្រាប់ការពិភាក្សា៖១- និយមន័យរបស់ពាក្យថាទិន្នន័យ២- សារៈសំខាន់របស់ទិន្នន័យផ្ទាល់ខ្លួន និងទិន្នន័យស្ថាប័ន៣- គ្រោះថ្នាក់នៅពេលដែលទិន្នន័យ បាត់បង់ និងបែកធ្លាយ៤- ការថែរក្សាទិន្នន័យផ្ទាល់ខ្លួន និងទិន្នន័យស្ថាប័ន៥- ច្បាប់ស្តីពីការគ្រប់គ្រងទិន្នន័យ

Posted by ង៉ែត ម៉ូសេ – Moses Ngeth on Tuesday, May 19, 2020

នេះគឺជាសំណួរដែលយើងខ្ញុំបានពិភាក្សាកាលពីពេលផ្ទាយបន្តផ្ទាល់លើបណ្តាញសង្គម Facebook។
១ តើទិន្នន័យជាអ្វី? តើទិន្នន័យផ្ទាល់ខ្លួន និងទិន្នន័យស្ថាប័នមានអ្វីខ្លះ?
២ តើទិន្នន័យទាំងនេះមានសារៈសំខាន់ និងសារៈប្រយោជន៍យ៉ាងណាចំពោះ បុគ្គលផ្ទាល់ខ្លួន និងស្ថាប័ន?
៣ តើមានគ្រោះថ្នាក់បែបណាខ្លះដែលអាចកើតមានឡើង ពេលដែលទិន្នន័យរបស់យើងត្រូវបានបាត់បង់ ឬបានបែកធ្លាយទៅក្នុងសាធារណៈ ជាពិសេសលើបណ្តាញសង្គម?
៤ តើច្បាប់ស្តីពីការការពារទិន្នន័យជួយបានយ៉ាងដូចម្តេចខ្លះ?

ខ្ញុំបានធ្វើ Poll ដើម្បីសាកសួរអ្នកដែលកំពុងទស្សនាការផ្សាយផ្ទាល់លើទំព័រ Facebook របស់ខ្ញុំថា តើពួកគេយល់ថា ទិន្នន័យផ្ទាល់ខ្លួន មានសារៈសំខាន់ដែរ ឬទេ? ជាលទ្ធផល ៩៤% យល់ថាមានសារៈសំខាន់ ៦%មិនដឹងថាមានសារៈសំខាន់ឬអត់ និង ០% ឆ្លើយថាមិនសំខាន់។

ខ្ញុំក៏បានរំលឹកពីវិដេអូឯកសារស្តីពីការលេចធ្លាយទិន្នន័យ ហើយមានការប្រើប្រាស់ទិន្នន័យអ្នកប្រើប្រាស់ក្នុងការបោះឆ្នោត។ មានការប្តឹងផ្តល់ពីអ្នកប្រើប្រាស់ទៅកាន់ក្រុមហ៊ុនដែលប្រើប្រាស់ទិន្នន័យទាំងនោះ។

(Visited 137 times, 1 visits today)