ToR កាត់បន្ថយបុគ្គលិកដោយសារកូវីត១៩

ToR Project បានសម្រេចក្នុងការកាត់បន្ថយបុគ្គលិកជាង​ ៥០% ដោយសារតែការជះ​ឥទ្ធិពល​ពី​ Covid-19 ដែលធ្វើឲ្យប៉ះពាល់ដល់ជំនួយ​ហិរញ្ញវត្ថុ​។

Tor Project គឺជាគម្រោងបង្កើតឧបករណ៍​ដែលជួយដល់ការការពារ​ សេរីភាព​សារព័ត៌មាន​ សេរីបញ្ចេញមតិលើអនឡាញ​ និង ការការពារឯកជនភាពលើអ៉ីធើណេត​។

ToR Browser ផ្តល់​ឲ្យអ្នកប្រើប្រាស់ដូចជា​ អ្នកកាសែត​ អ្នកការពារសិទ្ធិមនុស្ស​ អ្នកជំនួញ​ និងបុគ្គលផ្ទាល់ខ្លួន​ នូវសុវត្ថិភាព​ពេល​ប្រើប្រាស់អ៉ីធើណេ។

ToR Project សន្យាថានៅតែបន្តការផ្តល់សេវាកម្មស្តីពី​ ឯកជនភាព​ សុវត្ថិភាព​ និងការប្រឆាំងការលួចតាមដាន​ ដល់អ្នកប្រើប្រាស់។

អានបន្ថែម៖ https://blog.torproject.org/covid19-impact-tor

(Visited 174 times, 1 visits today)