ប៉ូលីសព្រមានពីសារក្លែងបន្លំតាមទូរស័ព្ទស្តី កូវីន១៩

ការិយាល័យប៉ូលីស Thomaston រដ្ឋមែន (Maine) សហរដ្ឋអាមេរិកបាន​ព្រមានពីសារ​ក្លែង​បន្លំ​តាម​ទូរស័ព្ទ​ស្តីពី​កូវីត១៩ ដែលវាអាចជា​ច្រក​របស់ឧក្រិដ្ឋជន​អនឡាញ​នាំទៅរកហានិភ័យ​ផ្ទាល់ខ្លួន។ នេះ​បើតាមការផូសផ្សាយ​តាមរយៈ​ ទំព័រ Facebook របស់ការិយាល័យប៉ូលីស។

នៅក្នុងសារ​ដែល​ប្រជាជនរដ្ឋមែនទទួលបាននោះ​ គឺ​បាន​សរសេរ​ថា​ អ្នក​ត្រូវតែដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកពីគេ ពីព្រោះអ្នកបានទាក់ទងជាមួយមនុស្សដែលបានធ្វើតេស្ត៍វិជ្ជមាន ឬបានបង្ហាញរោគសញ្ញានៃមេរោគ កូវីត១៩។ មិនត្រឹមតែ​ប៉ុណ្ណឹងនោះទេ សារនេះក៏ប្រាប់ឲ្យអ្នកទទួល​ទៅធ្វើតេស៍រក​មើលមេរោគកូវីត១៩ និងមានភ្ជាប់មកជាមួយនឹងតំណរភ្ជាប់សម្រាប់ទៅកាន់ព័ត៌មានបន្ថែម។

“ប្រសិនបើអ្នកទទួលបានសារជាអក្សរដូចរូបភាពខាងក្រោម សូមកុំចុចតំណភ្ជាប់! នេះមិនមែនជាសារពីទីភ្នាក់ងារផ្លូវការណាមួយទេ។ តែវាជាច្រកសម្រាប់មនុស្សអាក្រក់ក្នុងការស្វែងរកវិធីរបស់ពួកគេចូលក្នុងជីវិតរបស់អ្នក។

វីរុសមិនមែនជាសត្រូវដែលយើងមើលមិនឃើញនោះទេ។ ប្រយ័ត្នប្រយែងរាល់ការគំរាមកំហែង!”
នេះជាសារដែលបានផ្សព្វផ្សាយលើ ទំព័រ Facebook របស់ការិយាល័យប៉ូលីសរដ្ឋមែន។

🚨🚨SCAM ALERT🚨🚨If you receive a text message like the one pictured below, DO NOT click the link! It is not a message…

Posted by Thomaston Police Department on Wednesday, April 15, 2020

ការិយាល័យអាជីវកម្មល្អ (The Better Business Bureau – BBB) បាននិយាយថា មន្ត្រីជាន់ខ្ពស់​របស់​ពួកគេ​ត្រូវបានគេកំណត់​ជា​គោលដៅ​តាមរយៈ​ការ​បញ្ជូនសារ​ស្តីពីការរីករាយដាលមេរោគ កូវីត១៩។

មន្ត្រីជាន់​ខ្ពស់​ទាំងនោះ ត្រូវបានគេរាយការណ៍ថា​បានទទួលសារពីអ្នកបោកប្រាស់ដែលធ្វើជាក្រសួង សុខាភិបាលសហរដ្ឋអាមេរិក និងប្រាប់ពួកគេថាពួកគេត្រូវការធ្វើតេស្តតាមអនឡាញជាចាំបាច់ដើម្បីទទួលបានការទូទាត់ប្រាក់លើកទឹកចិត្តពីរដ្ឋាភិបាលដែលត្រូវបានអនុម័តថ្មីៗនេះ។

មន្ត្រីជាន់ខ្ពស់ដទៃទៀត​ បានទទួលនូវអ៉ីម៉ែល​បញ្ជាក់ថា​ពួក​គេ​ទទួលបាន​ប្រាក់លើកទឹកចិត្ត ហើយតម្រូវ​ឲ្យពួកគេ​ត្រូវចុច​លើតំណរភ្ជាប់​​ដើម្បីទទួលបានសាច់ប្រាក់។

ក្នុងអំឡុងពេលមានវិបត្តិ​នៃការរីករាលដាលរបស់មេរោគកូវីត១៩នេះ ឧក្រិដ្ឋជនអនឡាញ​តែងតែផ្លាស់ប្តូរ​វិធីសាស្ត្ររបស់ពួក​គេ​ក្នុងការវាយប្រហារ​ ដូច្នេះ​ហើយ​យើងគួរតែមានការ​ប្រុងប្រយ័ត្នខ្ពស់​ និងមិនគួរចុច​លើ​តំណរភ្ជាប់ណាមួយ​ដែលយើងមិនបានស្គាល់​បើទោះបី​ជាព័ត៌មានទាំងនោះ​មើលទៅ​ដូច​ជាមកពី​ប្រភព​ផ្លូវការក្តី។

វិធីសាស្ត្រមួយចំនួនដែលអ្នកយកទៅអនុវត្តខ្លួនឯងបាន៖

  • កុំខ្លាចក្នុងការទាក់ទងនរណាម្នាក់ដើម្បីសុំជំនួយ៖ ទាក់ទងទៅសមាជិកគ្រួសារ អ្នកជិតខាងឬក្រុមហ៊ុន ឬអង្គការដែលអ្នកទុកចិត្តក្នុងការទទួលបានយោបល់។ ការស្រាវជ្រាវបានបង្ហាញថាបុគ្គលដែលរស់នៅតែម្នាក់ឯង ស្ត្រីមេម៉ាយ ឬអ្នកដែលមានអារម្មណ៍ឯកោពីអ្នកដទៃ ងាយនឹងបាត់បង់លុយទៅលើការបោកប្រាស់បែបនេះ។ ប្រសិនបើអ្នកបោកប្រាស់ព្យាយាមធ្វើឱ្យអ្នកនិយាយជាមួយពួកគេលើទូរស័ព្ទ ឬប្រញាប់ឱ្យអ្នកធ្វើការសម្រេចចិត្ត សូមបិទទូរស័ព្ទ ហើយខលសួរអ្នកណាម្នាក់ដែលអ្នកទុកចិត្តសម្រាប់ការឱ្យយោបល់។
  • ចៀសវាងការអះអាងនៃផលិតផល“អស្ចារ្យ”៖ ដែលនឹងជួយការពារអ្នក ឬផ្ទះរបស់អ្នកពីកូវីត -១៩។
  • ប្រយ័ត្នចំពោះការនិយាយផ្អែមល្អែមដែលស្តាប់ទៅល្អពេក៖ អ្នកបោកប្រាស់រកមើលបុគ្គលដែលស្រួលនិយាយ ឬ ងាយឲ្យលុយ។
  • ឆ្លាយវ័យ និងប្រុងប្រយ័ត្ន៖ ការស្វែងយល់ពីសកម្មភាពថ្មីនៃការបោកបញ្ឆោត​ អាចធ្វើឲ្យ​កម្រិត​នៃ​ភាព​អាចទៅរួច​ក្នុងការចាញ់បោក​ថយចុះ។

ប្រភព៖
https://wset.com/news/coronavirus/do-not-click-the-link-police-warn-of-scam-covid-19-text-messages
https://wset.com/news/local/bbb-says-scammers-are-targeting-seniors-during-coronavirus-pandemic

(Visited 124 times, 1 visits today)