តើកម្មវិធីអនឡាញមួយណាដែលអ្នកកំពុងតែប្រើសម្រាប់ជួបជុំគ្នា?

មានការពិភាក្សាក្នុង Facebook Live របស់ខ្ញុំស្តី ប្រធានបទខាងលើ “តើកម្មវិធីអនឡាញមួយណាដែលអ្នកកំពុងតែប្រើសម្រាប់ជួបជុំគ្នា?”។ ក្នុងការផ្សាយផ្ទាល់នោះ យើងបានពិភាក្សាគ្នា លើ ៣សំណួរ ដែលមានដូចខាងក្រោមនេះ។ បើសិនជាអ្នកមិនទាន់បានទស្សនាទេ អ្នកអាចមើលការផ្សាយនេះ ខាងក្រោម៖

 

១) តើហេតុអ្វីបានជាខ្ញុំត្រូវព្រួយបារម្ភពីរឿងការជ្រើសរើសយកកម្មវិធីទាំងនោះ?

ត្រង់ចំណុចនេះ ខ្ញុំចង់និយាយទិន្និន័យរបស់យើងដែលជាអ្នកប្រើប្រាស់។ តើស្ថាប័នយើង បានធ្វើការសម្រេចជ្រើសរើសកម្មវិធីមួយណាមកប្រើប្រាស់ បានត្រឹមត្រូវដែរឬទេ។

សុវត្ថិភាព និងសន្តិសុខរបស់កម្មវិធីគឺជារឿងចំបង ពីព្រោះកម្មវិធីមួយចំនួនមិនគិតថ្លៃក៏ពិតមែន ប៉ុន្តែអាចយកព័ត៌មានរបស់អ្នកប្រើប្រាស់ ឬក៏មិនរក្សាសុវត្ថិភាពទិន្នន័យអ្នកប្រើប្រាស់ឲ្យបានត្រឹមត្រូវ នៅពេលដែល​ឧក្រិដ្ឋជនអនឡាញ វាយលុយចូលមកក្នុងកម្មវិធីរបស់ខ្លួន នោះទិន្នន័យរបស់អ្នកប្រើប្រាស់ក៏លេចធ្លាយទៅតាមនោះដែរ។

២) ខ្ញុំមានកម្មវិធីដែលខ្ញុំគិតថាវាល្អក្នុងការប្រើហើយ តើចាំបាច់ខ្ញុំត្រូវផ្លាស់ប្តូរ?

បើសិនអ្នកកំពុងតែប្រើប្រាស់កម្មវិធីដែលស្ថាប័នរបស់អ្នកសម្រេចដាក់ឲ្យប្រើប្រាស់ហើយ ខ្ញុំយល់ថា អ្នកមិនគួរផ្លាស់ប្តូរទៅកាន់កម្មវិធីណាមួយផ្សេងទៀតទេ ដោយព្រោះតែ៖

  • ស្ថាប័នអ្នកបានសិក្សាពីការជ្រើសរើសកម្មវិធីនេះមកប្រើប្រាស់រួចហើយ
  • ការផ្លាស់ប្តូរកម្មវិធីទៅវិញទៅមក នឹងធ្វើឲ្យបុគ្គលិកមានការនឿយណាក្នុងការប្រើ
  • តម្រូវការឲ្យមានវគ្គបណ្តុះបណ្តារក្នុងស្ថាប័ន យ៉ាងឆាប់រហ័យ និងទៀងទាត់ ដើម្បីឲ្យបុគ្គលិកអាចប្រើប្រាស់បាន
  • តម្រូវការផ្នែកថវិកា បើសិនជាផ្លាស់ប្តូរនោះត្រូវចំណាយបន្ថែម អ្នកគួរពិនិត្យមើលដែរ ដោយព្រោះថា តើអ្នកមានថវិការគ្រប់គ្រាន់ដែរឬទេ

ក្នុងករណី អ្នកចង់ផ្លាស់ប្តូរ ប្រសិនបើ៖

  • ស្ថាប័នអ្នកមិនទាន់សិក្សាឲ្យបានស៊ីជម្រៅ ក្នុងការជ្រើសរើសកម្មវិធីណាមួយនោះទេ។ អ្នកគ្រប់គ្រង ប្រាប់ឲ្យប្រើកម្មវិធីណាមួយ ដោយព្រោះថា ស្ថាប័នផ្សេងទៀតគេប្រើដូច្នេះដែរ
  • ស្ថាប័នអ្នកមិនទាន់សម្រេចចិត្តថាប្រើប្រាស់កម្មវិធីណាមួយនោះទេ ហើយអ្នកយល់ឃើញថា កម្មវិធីអ្នកកំពុងប្រើនេះ គឺមិនមានសុវត្ថិភាពនោះទេ
  • បុគ្គលិកអ្នកមានអាចប្រើប្រាស់ បច្ចេកវិទ្យាថ្មីៗ លឿន និងឆាប់រហ័ស
  • អ្នកមានថវិការគ្រប់គ្រាន់ និងធនធានក្នុងការបណ្តុះបណ្តារបុគ្គលិកក្នុងការប្រើប្រាស់

៣) តើកម្មវិធីដែលខ្ញុំកំពុងប្រើនេះ មានសុវត្ថិភាពទេ? ធ្វើយ៉ាងណាទើបដឹងថា វាមានសុវត្ថិភាព ឬមួយគ្មាន?

ត្រង់ចំណុចនេះ ខ្ញុំចង់លើកយក ៣ចំណុចក្នុងចំណោមចំណុចវាយតម្លៃពីសុវត្ថិភាពរបស់កម្មវិធី។ បីចំណុចនោះមានដូចជា៖

  • កម្មវិធីមាន កូនីយកម្ម ទាំងសងខាង ពោលគឺទាំងអ្នកផ្ញើ និងអ្នកទទួល ដោយមិនមានអ្នក កណ្តាលឬអ្នកទីបី ណាអាចមើលសាររបស់អ្នកបានទេ។ ភាសាបច្ចេកទេសថា End-to-end encryption (E2EE)
  • ក្រុមហ៊ុនដែលផលិតកម្មវិធីនោះបានធ្វើ សវនកម្មជាងទៀងទាត់ទៅលើ ឯកសារផលិតកម្មវិធី (កូដ) ជាពិសេស ការជ្រើសរើសសវនករឯករាជ្យ ពីខាងក្រៅស្ថាប័នមកធ្វើការវាយតម្លៃ។ សូមមើលការ comment នៅពេលផ្សាយផ្ទាល់ ដើម្បីពិនិត្យមើលតំណរភ្ជាប់ពីការប្រៀបធៀប កម្មវិធីដែលមានសុវត្ថិភាព
  • ក្រុមហ៊ុនដែលផលិតកម្មវិធីនោះមានរបាយការណ៍តម្លាភាពប្រចាំឆ្នាំ (Transparency report)។ របាយការនេះ បង្ហាញពីការស្នើសុំទិន្នន័យអ្នកប្រើប្រាស់ពីសាមីប្រទេសដែល សេវាកម្មវិធីនេះមានប្រតិបត្តិការ។ ឧទាហារ៖ Facebook Transparency Report

 

 

(Visited 135 times, 1 visits today)