ប្រវត្តិទីតាំងក្នុង Facebook និង Google ជួយដល់ការបង្ហាញទីតាំងជាក់លាក់ពីប្រវត្តិនៃការធ្វើដំណើរ

ការប្រយុទ្ធប្រឆាំងនឹងវីរូស កូរូណា ឬកូវីត១៩ គឺជារឿងសកល ដែលប្រទេសនីមួយៗ រួមទាំងអង្គការ​សុខភាព​ពិភពលោក​ កំពុង​ធ្វើការ​យកចិត្ត​ទុក​ដាក់​យ៉ាងខ្លាំង​។ យ៉ាង​ណា​មិញ​ ប្រវត្តិ​ធ្វើ​ដំណើរ​ និង​ទីតាំង​ដែល​មនុស្សម្នា​បានទៅ​ គឺជារឿង​ដែល​​គួរយកចិត្តទុកខ្លាំងបំផុត ដើម្បីធ្វើការបង្ការ​ និងការពារនៃការ​​​រីករាលដាល។

បណ្តាញសង្គម​ ជាពិសេស​ ហ្វេស​ប៊ុក​ អាចជាឧបករណ៍មួយ​ក្នុងការ​ស្រង់នូវ​ទិន្និន័យ​ប្រវត្តិធ្វើដំណើរ​របស់​អ្នកប្រើប្រាស់បានដែរ។

ប្រវត្តិទីតាំង ដែលបង្ហាញក្នុង គណនី Facebook ផ្ទាល់ខ្លួន។

ការបើក និងដាក់ឲ្យដំណើរការមុខងារ ប្រវត្តិទីតាំងនៅក្នុងគណនី Facebook របស់យើង អាចជួយបង្ហាញ​ទីតាំងជាក់លាក់​ ដែលអ្នកប្រើប្រាស់បានទៅក្នុងអំឡុងពេល​ដែល មេរោគ កូរូណា ឬកូវីត១៩ កំពុងដែលរីករាលដាល។ វាក៏អាចជួយសម្រួលដល់ដំណើរការ ការ​​ស៉ើបអង្កេត​ប្រវត្តិធ្វើដំណើររបស់អ្នកជំងឺ ឬ​អ្នកដែលស្ថិតក្នុងការត្រួតពិនិត្យ។

ក្រៅពី បណ្តាញសង្គម Facebook ក្រុមហ៊ុន Google ក៏ស្រង់ទិន្នន័យ​​អ្នកប្រើប្រាស់សេវាកម្ម​របស់​​ខ្លួនដែរ ដូចជា ផលិតផលអ៉ីម៉ែល Gmail ជាដើម។ អ្នកប្រើប្រាស់ អាចពិនិត្យប្រវិត្តទីតាំងរបស់ខ្លួនបាន នៅក្នុង​គណនី​​Gmail ហើយអាចទាញយកតាម ឆ្នាំ ខែ និងថ្ងៃ។ ការស្រង់ទិន្នន័យរបស់ ក្រុមហ៊ុន​ Google អាចច្បាស់ជាង​ ក្រុមហ៊ុន Facebook ដោយ Google ស្រង់ទិន្នន័យការធ្វើដំណើរ ដែលបានចែកនូវ ការបើកបរ ការជិះកង់ និងការដើរ។

របៀបប្រើប្រាស់មុខងារ ប្រវត្តិទីតាំងលើបណ្តាញសង្គម Facebook

របៀបប្រើប្រាស់ នូវមុខងារ​ប្រវត្តិទីតាំង លើទូរស័ព្ទដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ​ Android:

របៀបប្រើប្រាស់ នូវមុខងារ​ប្រវត្តិទីតាំង លើទូរស័ព្ទដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ​ Android

របៀបប្រើប្រាស់ នូវមុខងារ​ប្រវត្តិទីតាំង លើទូរស័ព្ទដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ​ iOS:

របៀបប្រើប្រាស់ នូវមុខងារ​ប្រវត្តិទីតាំង លើទូរស័ព្ទដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ​ iOS

របៀបប្រើប្រាស់មុខងារ ប្រវត្តិទីតាំងលើ Gmail

របៀបប្រើប្រាស់មុខងារ ប្រវត្តិទីតាំងលើ Facebook

កំណត់សំគាល់៖

គោលបំណងក្នុងការបង្ហាញនេះគឺទីមួយ ដើម្បីផ្តល់ការងារស្រួលដល់​​ការចង់ចាំពីទីតាំងដែលអ្នកប្រើប្រាស់សេវាកម្ម​ក្រុមហ៊ុនខាងលើ ក្នុងការពិនិត្យមើលឡើងវិញពីកន្លែងដែលពួកបានធ្វើដំណើរទៅ និងជួយសម្រួលដល់ការរាយការណ៍នានា ដល់អាជ្ញាធរដែលធ្វើការអង្កេត ករណីវីរុស កូរូណា ឬកូវីត១៩។

អត្ថបទខាងលើ មិនមានគោលបំណងអាក្រក់ណាមួយក្នុងការជ្រៀតជ្រែកលើ សិទ្ធិឯកជនរបស់​អ្នកប្រើប្រាស់សេវាកម្មខាងលើ ឬរាំងខ្ទប់ការស៉ីបអង្កេតរបស់អាជ្ញាធារពាក់ព័ន្ធលើករណីវីរូស កូរូណា ឬកូវីត១៩នោះទេ។ រាល់ការបង្ហាញពីទិន្នន័យប្រវត្តិនៃការធ្វើដំណើរ គួរត្រូវបានធ្វើឡើង ដោយការស្ម័គ្រចិត្តពីអ្នកប្រើប្រាស់ មិនមែនដោយការចាប់បង្ខំនោះទេ។

រាល់ការប្រើប្រាស់សេវកម្មទាំងពីរខាងលើនេះ អ្នកអានអាចស្វែងរកក្នុងតំណរភ្ជាប់ខាងក្រោម៖
Google: https://support.google.com/accounts/answer/3118687?hl=en
Facebook: https://www.facebook.com/help/337244676357509

(Visited 250 times, 1 visits today)