៦ចំណុច ក្នុងការថែរក្សា និងការពារ​​​ទិន្នន័យ​​របស់​​ស្ថាប័ន

ស្ថាប័ននីមួយៗ​​មាន​ការ​កំណត់ ស្តីពី​ការថែរក្សា​ ការងារ​ទិន្នន័យ​​របស់ខ្លួន​ តែ​មាន​ស្ថាប័ន​មិន​រក​ប្រាក់​កម្រៃ​ជាច្រើន​ដែល​មិន​ទាន់​បានកំណត់​ពី​ការ​ថែរក្សា​ការពារ​ទិន្នន័យ​ ដែល​ជាហេតុ​បណ្តាឲ្យ​បាត់​បង់​​ ពេល​បុគ្គលិក​លាឈប់ ​ខូចខាត​ ពេល​ដែល​មាន​ការវាយប្រហារ​ពី​មេរោគ​ និង​លេច​ធ្លាយ​ចេញ​ទៅ​ក្រៅ​ស្ថាប័ន​ពេល​មាន​ការធ្វេស​ប្រហេស​។ ខាងក្រោមនេះ​គឺជា​ ៦ចំណុច​ ដើម្បី​ធ្វើ​ការ​ថែរក្សា​ និង​ការពារ​ទិន្នន័យ​របស់​ស្ថាប័ន​។

១ តើទិន្នន័យ​សំខាន់​ៗ​អ្វី​ខ្លះ​ដែល​ត្រូវ​​រក្សា​ទុក​ដើម្បី​ប្រើ​ប្រាស់​ជុំគ្នា​? តើ​ទិន្នន័យ​ទាំង​នោះ​ត្រូវ​បាន​គេ​ធ្វើការ​​មប្រុង (Backup)​ ទុកដែរឬទេ?

បើ​អ្នក​ទាំងអស់គ្នា​មិន​ទាន់​បាន​ចាប់​កំណត់​ថា​ ស្ថាប័ន​​អ្នក​មាន​ទិន្នន័យ​​ប្រភេទណា​នោះទេ​ វា​ហ្នឹង​​ធ្វើ​ឲ្យ​អ្នកវិល​មុខ​ ក្នុង​ការ​កំណត់​ប្រភេទ​ ទិន្នន័យ​ដែល​អ្នកកំពុងតែមាន​​ក្នុងដៃ។ ឯកសារគោលនយោបាយ គម្រោងសំណើរ គម្រោងកម្មវិធី គម្រោងថវិកា របាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ឯកសាររូបភាព វិដេអូ ឬសំឡេង ទិន្នន័យសមាជិក ការសន្ទនាតាមអ៉ីម៉ែល បញ្ចីឈ្មោះបុគ្គលិក ។ល។ តើអ្នក​បាន​រក្សាវាទុកមប្រុង​ (Backup) ហើយឬនៅ? តើទុកវានៅទីណា? អ្នកណាជាអ្នកគ្រប់គ្រងចាត់​​ចែង​ប្រមូល​? តើ​ធ្វើ​ការ Backup នៅពេលណា​?

២ តើ​ទិន្នន័យ​សំខាន់ៗ​អ្វីខ្លះ​ដែល​ត្រូវ​រក្សា​ទុក​ដាច់​ដោយ​ឡែក​?​

បើអ្នកធ្វើការ​កាន់​តែ​​យូរ​ អ្នក​នឹង​បង្កើត​ឲ្យ​មាន​​ប្រភេទ​ឯកសារ​កាន់តែច្រើន។ តើ​អ្នក​ធ្លាប់​កំណត់​ ប្រភេទ​ឯកសារ​តាម​ឋានានុក្រម​ដែរឬទេ? តើ​ឯកសារណា​ដែល​បុគ្គលិក​​ អាចចូលមើលបាន? តើថត (folder) ណាដែលសម្រាប់ប្រើរួម? ការកំណត់​ប្រភេទឯកសារ និងការចាត់ថ្នាក់ឯកសារដើម្បីជួយដល់ការគ្រប់គ្រង ទិន្នន័យក្នុងស្ថាប័ន ជាពិសេសផ្នែកហិរញ្ញវត្ថុ និងធនធានមនុស្ស។

៣ តើ​បច្ចុប្បន្ន​នេះ​ ស្ថាប័ន​មាន​បាន​កំណត់​ថា​​តើ​អ្នក​ណា​គួរ​អាច​ចូល​ទៅ​ប្រើ​ប្រាស់​ទិន្នន័យ​​?

ការកំណត់​ថាបុគ្គលិកសំដាប់ណា​អាចចូលមើល ប្រើប្រាស់ កែប្រែ និងទាញយក​ឯកសារ គឺជា​រឿង​ចាំ​បាច់បំផុត​ក្នុងស្ថាប័ន ជាពិសេស ស្ថាប័ន​ដែលមាន​ប្រភេទអ្នកធ្វើការច្រើន​នាក់​ ដូចជាបុគ្គលិកពេញសិទ្ធិ បុគ្គលិកហាត់ការ ទីប្រឹក្សា អ្នកម៉ៅការគម្រោង… ជាទូទៅ​ស្ថាប័ន​មានកន្លែងផ្ទុកទិន្នន័យរួម​សម្រាប់​បុគ្គលិក​ចូល​ទៅ​ប្រើប្រាស់​។ តើ​ស្ថាប័នអ្នក​មាន​ទេ ឬបុគ្គលិកផ្ទុកឯកសារនៅក្នុងកំុព្យុទ័រយួរដៃ​រៀងៗខ្លួន?

៤ តើបច្ចុប្បន្ននេះ​ មាន​អ្នក​ចូល​​ទៅ​ប្រើប្រាស់​ទិន្នន័យ​ដែល​ពួក​គេ​មិន​គួរ​ចូលទៅ​ប្រើ​ប្រាស់ដែរ ឬទេ?

បើអ្នកមិនទាន់​បានកំណត់​ពីសិទ្ធិក្នុងការចូលទៅប្រើប្រាស់ទិន្នន័យ​នោះទេ ឯកសារមួយចំនួនដែល​មិន​គួរឲ្យបុគ្គលិកមួយចំនួន​​ចូលទៅមើល អាចត្រូវបានគេឃើញរួចទៅហើយ។ តែថា បើចូលបានតើពួកគេ អាចធ្វើការកែប្រែ លុប និងទាញយកបានដែរឬទេ? ហើយអ្នកដឹងថាមានឬទេ? បើដូច្នេះ តើអ្នកមានវិធីការពារ​ដែលឬទេ?

៥. តើ​បុគ្គលិក​យល់ព្រម​ទៅ​ហ្នឹងការកំណត់​ពីនិយមន័យ​របស់​​​ឯកសារ រស៉ើប​ ឬទេ?​

ការធ្វើការជាក្រុម បើទោះជាប្រភេទកិច្ចសន្សាការងារយ៉ាងណាក្តី ក៏ចុងក្រោយ ការចងចែងច្បាប់ វិធាននានា នឹងត្រូវបានបុគ្គលិកទាំងអស់ ក្នុងរួមទាំងអ្នកគ្រប់គ្រងផងដែរ ដែលតម្រូវឲ្យអនុវត្ត ដូច្នេះហើយ ការពិភាក្សាគ្នា ឲ្យយល់គ្នាពីនិយមន័យ របស់ឯកសារ បែបរស៉ើប (Sensitive Data) គឺជារឿងដែល​មិនអាចកំណត់​ដោយថ្នាក់លើតែឯកឯងបាននោះទេ។

៦ តើ​​ឯកសារ​ណា​​ខ្លះ​ដែល​បុគ្គលិក​និមួយៗ​ ត្រូវ​យក​មក​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ដើម្បី​សម្រេច​កិច្ចការងារ​របស់​ពួក​គេ​?

ឯកសារដែលបុគ្គលិកត្រូវការធ្វើវាជាប្រចាំ តើអ្នកទុកនៅទីណា? ក្នុងមជ្ឈមណ្ឌលផ្ទុក និងចែកចាយទិន្នន័យរួម ដូចជា Public Drive? តើអ្នកមានការព្រួយបារម្ភ ពីសុវត្ថិភាពទិន្នរបស់ស្ថាបប័ន ដែលរក្សាលើ កុំព្យុទ័រយួរដៃរបស់បុគ្គលិកដែរឬទេ?

(Visited 111 times, 1 visits today)