ហ្វេសប៊ុកដកចេញគណនី និងផេករបស់ក្រុមគម្រាមគំហែងពីរក្រុមក្នុងប្រទេសវៀតណាម និងបង់ក្លាដេស

ក្រុមហ៊ុន ហ្វេសប៊ុក បានចាត់វិធានការដកចេញនូវគណនី និងផេកជាច្រើនរបស់ក្រុម Hacker ពីរក្រុមផ្សេងគ្នាគឺ APT32 ក្នុងប្រទេសវៀតណាម និងមួយក្រុមទៀតដែលមិនទាន់មានឈ្មោះ ស្ថិតក្នុងប្រទេស បង់ក្លាដេស។ ហ្វេសប៊ុក បានចាត់ទុកថា ក្រុមទាំងពីរនេះ គឺជាក្រុមដែលគម្រាមគំហែង ដែលបានប្រើប្រាស់ ហ្វេសប៊ុក ដើម្បីវាយប្រហារទៅកាន់អ្នកប្រើប្រាស់ហ្វេសប៊ុក ក្នុងតំបន់របស់ពួកគេ។

ក្រុមវាយប្រហារទាំងពីរនេះមានគោលដៅផ្សេងគ្នា។ APT32 នៅប្រទេសវៀតណាម ផ្តោតទៅលើចែកចាយ malware ទៅកាន់គោលដៅវាយប្រហារ ចំណែកឯក្រុមនៅ បង់ក្លាដេស គឺផ្តោតទៅលើការធ្វើឲ្យគណនី ឬផេកមានបញ្ហារួចហើយធ្វើការរាយការណ៍ គណនី និងផេកទាំងនោះទៅ ហ្វេសប៊ុក ដើម្បីដក ឬលុបចេញ។

ហ្វេសប៊ុកបាននិយាយថា APT32 បានប្រើប្រាស់ សេវាកម្មរបស់ខ្លួនដើម្បីដាក់គោលដៅទៅលើសកម្មជនសិទ្ធិមនុស្សរបស់វៀតណាមក៏ដូចជារដ្ឋាភិបាលបរទេសផ្សេងៗទៀត (រួមទាំងប្រទេសឡាវ និងកម្ពុជា) អង្គការក្រៅរដ្ឋាភិបាល ទីភ្នាក់ងារសារព័ត៌មាន និងអាជីវកម្មមួយចំនួន។

ក្រុមនេះបានបង្កើតនូវហ្វេសប៊ុក ផេក និងគណនី ដោយដាក់គោលដៅទៅលើ Follower មួយចំនួន ដោយប្រើប្រាស់វិធីវាយប្រហារ Social-Engineering ជាច្រើនប្រភេទ ក្នុងនោះដូចជា ការប្រើប្រាស់ផូសបែប ស្នេហា/រ៉ូមែនទិក ឬបន្លំធ្វើជាសកម្មជន ឬស្ថាប័នជាក់លាក់ ដើម្បីបន្លំ Follower ដែលស្ថិតក្នុងគោលដៅរបស់គេ។ រួចមកក៏ចាប់ផ្តើមបញ្ចុះបញ្ចូលឲ្យ Follower ទាំងនោះទាញយកនូវកម្មវិធីទូរស័ព្ទ Android ពី Google Play Store ដែលកម្មវិធីទូរស័ព្ទអាចតាមដានទៅលើឧបករណ៍របស់ជនរងគ្រោះ។ ក្រុមហ៊ុន Google បានដកចេញកម្មវិធីទាំងនោះចេញពី Google Play Store របស់ខ្លួនហើយ។

ចំណែកឯក្រុមវាយប្រហារមួយទៀតដែលស្ថិតនៅក្នុងប្រទេស បង់ក្លាដេស បានកំណត់គោលដៅរបស់ខ្លួនដូចជា សកម្មជនក្នុងស្រុក អ្នកកាសែត និងក្រុមជនជាតិភាគតិចដែលមានជំនឿសាសនាផ្សេងៗ ដើម្បីធ្វើឲ្យគណនីហ្វេសប៊ុករបស់ពួកគេមានបញ្ហា។

អ្វីដែលក្រុមនេះធ្វើនោះគឺ លួចចូលក្នុងគណនី ឬផេករបស់ក្រុមគោលដៅ រួចហើយ រាយការណ៍ទៅកាន់ ហ្វេសប៊ុក ថាគណនី ឬផេក ទាំងនោះ បានធ្វើខុសនៅនឹង ស្តង់ដាសហគម អ្នកប្រើប្រាស់ហ្វេសប៊ុក ដូចជាការក្លែងបន្លំ ការចោទប្រកាន់ការរំលោភកម្មសិទ្ធិបញ្ញា រូបភាពអាសអាភាស និងភេរវកម្ម ដើ្បមីឲ្យហ្វេសប៊ុក ដកចោលនូវផេក និងគណនីទាំងនោះ។

សូមអានបន្តនូវការរកឃើញរបស់ ក្រុមហ៊ុន ហ្វេសប៊ុក៖ https://about.fb.com/news/2020/12/taking-action-against-hackers-in-bangladesh-and-vietnam/

ដកស្រង់ព័ត៌មានពី៖ https://threatpost.com/facebook-accounts-apt32-cyberattacks/162186/

(Visited 419 times, 1 visits today)