៤ចំណុចខ្លីៗ ដើម្បីមានសុវត្ថិភាពអនឡាញ ពេលធ្វើការនៅផ្ទះ

១ ធ្វើបច្ចុប្បន្នភាព ប្រព័ន្ធប្រតិបត្តិការរបស់ម៉ាស៊ីនកំុព្យុ័រ

សូមត្រួតពិនិត្យមើលពីជំនាន់ចុងក្រោយរបស់  ប្រព័ន្ធប្រតិ្តបតិការ ម៉ាស៉ីនកុំព្យុទ័ររបស់អ្នកទាំងអស់គ្នា។ បើសិនជា​ការិយាល័យរបស់អ្នក​​មាន មន្ត្រីផ្នែកព័ត៌មានវិទ្យា ​​នោះពួក​គេ​នឹងអាចផ្តល់យោបល់​សម្រាប់​អ្នក​បាន​ច្រើន។ តែសម្រាប់​​ ស្ថាប័នដែល​មិនមាន​ មន្ត្រី​ប័ត៌មានវិទ្យា​ ដែលចាំជួយនោះទេ​ អ្នកត្រូវធ្វើការបច្ចុប្បន្នភាពដោយខ្លួនឯង។

កុំបារម្ភអី! វាមិនលំបាកនោះទេ។ អ្នកដែលមិនមានជំនាញផ្នែក IT ក៏អាចធ្វើខ្លួនឯងបានដែរ ដោយគ្រាន់តែចុចលើ រូប Windows រួចចូលទៅកាន់ Settings បន្ទាប់មកចូលទៅ​ Update & Security និងចុងក្រោយចុចលើពាក្យ Windows Update។ សូមចុចលើតំណរភ្ជាប់នេះ ដើម្បីមើលរបៀបធ្វើបន្ថែម។

ក្រុមហ៊ុន​​ Microsoft ទើបតែបានបញ្ជាក់ពីផលប៉ះពាល់ ដោយសារ មេរោគកូរូណា ទៅដល់​ការធ្វើ​បច្ចុប្បន្ន​ភាព​ សន្តិសុខរបស់​ផលិតផល Windows 10។​ បុគ្គលិកសឹងតែងគ្រប់គ្នា មិនថាអ្នកធ្វើការផ្នែកណានោះទេ គឺតម្រូវ ឲ្យធ្វើការពីផ្ទះ ដើម្បីចូលរួមទប់ស្កាត់ ការរីក​រាលដាល​នៃមេរោគកូរូណា។

ក្រុមហ៊ុន Microsoft បាននិយាយថា “អាទិភាពចំបង” របស់ខ្លួនគឺសុខភាព និងសុវត្ថិភាពរបស់ និយោជិក អតិថិជន ដៃគូ  និងសហគមន៍។”

ដើម្បីទាញយក​នូវ​ជំនាន់ចុងក្រោយ ជាពិសេសបច្ចុប្បន្នចុងក្រោយរបស់ បញ្ហាសន្តិសុខរបស់ Windows វាតម្រូវ​ឲ្យ​អ្នក ​ទាំង​គ្នា​ ចាំ​បាច់​​ត្រូវ​ប្រើ​​ប្រាស់​ Windows ដែលមាន​អាជ្ញាបប័ណ្ណ​ត្រឹម​ត្រូវ​។ បើសិនជា​​ស្ថាប័ន​របស់​អ្នក មិនទាន់​មាន​ Windows ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ អ្នកអាច​ចុះឈ្មោះនៅ TechSoup Cambodia ដើម្បី​អាចទិញផលិតផល Microsoft ដូចជា Windows 10 និង កម្មវិធី ការិយាល័យ (Microsoft Office)ជាដើម ដែលមានតម្លៃធូថ្លៃ។ អ្នកទាំង អស់គ្នាអាចពិនិត្យមើលតម្លៃនៅទីនេះ

សូមបញ្ជាក់ថា ការផ្តល់ឲ្យនេះគឺសម្រាប់តែស្ថាប័នដែលមិនរកប្រាក់ចំណេញ ប៉ុណ្ណោះ (Non-profit organization)។

២ កម្មវិធីកំចាត់មេរោគ

ការងារដែលអ្នកយកមកធ្វើការនៅផ្ទះ ភាគច្រើនសុទ្ធតែជាការងារនៅលើបណ្តាញអ៉ីធើណេត។ អ្នកតម្រូរឲ្យប្រើប្រាស់ កម្មវិធីមួយចំនួនដែលមានតំណរភ្ជាប់ ដើម្បីអ្នកអាចធ្វើការជួបប្រជុំជាមួយនឹងមិត្តរួមការងាររបស់អ្នក។ ការផ្ញើឯកសារ ការទាញយកឯកសារ ការចែករំលែកឯកសារ និងការចូលទៅប្រើប្រាស់ ប្រព័ន្ធផ្ទុកទិន្នន័យរបស់ស្ថាប័នអ្នក ដូចជា Google Drive, One Drive ឬ​ Dropbox ។ល។ អ្នកអាច​ធ្វេសប្រហេស ហើយទាយយក ឬចុចលើ​តំណរភ្ជាប់ ក្លែងក្លាយណាមួយដោយចៃដន្យ ដែលបង្កប់នូវ មេរោគលួចតាមដាន (spyware) ឬមេរោគផ្សេងៗដទៃទៀត ដូច្នេះហើយ កម្មវិធីកំចាត់មេរោគ គឺចាំបាច់ត្រូវតែមាន ដោយសារវាជារនាំងជួបទប់ស្កាត់ការលួចចូលរបស់មេរោគទាំងនោះ។

តាមពិតទៅ បើសិនជាអ្នកទាំងអស់គ្នា មានប្រព័ន្ធប្រតិបត្តិការ​ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ គឺអ្នកមិនចាំ​បាច់​​ចំណាយ ថវិការ​​ក្នុង​ការទិញ​ កម្មវិធីកំចាត់មេរោគនោះទេ ដោយសារ Microsoft Windows មាន Window Defender ដែលមានមុខងារជាកម្មវិធីកំចាត់មេរោគដែរ។ អ្នក​ប្រើប្រាស់មួយចំនួនយល់ថា Windows Defender មិនសូវបាន  ជួយអ្វីដល់ការការពារមេរោគថ្មីៗនោះទេ តែខ្ញុំយល់ឃើញថា ការយល់ឃើញរបស់ពួកគេ មិនត្រឹមត្រូវទាំងអស់នោះទេ។

កម្មវិធីកំចាត់មេរោគ Kaspersky

សម្រាប់អ្នកដែលមិនមានថវិការក្នុងការទិញ កម្មវិធីកំចាត់មេរោគ Windows Defender គឺជាជម្រើសមួយដែរ ក្នុងការ ការពារ ឲ្យតែអ្នកធ្វើបច្ចុប្បន្នភាព Windows របស់អ្នកជាទៀងទាត់។

បើសិនជាអ្នកមានថវិការតិចក្នុងការចំណាយលើកម្មវិធីកំចាត់មេរោគ អ្នកអាចជ្រើសរើសយក​ការចុះឈ្មោះនៅ TechSoup Cambodia ដូចបានរៀបរាប់ខាងលើ ដើម្បីទទួលបាននូវការទិញធូថ្លៃនូវ កម្មវិធីកំចាត់មេរោគ Bitdefender។ ចុចត្រង់នេះ ដើម្បីពិនិត្យមើលតម្លៃ។

មានក្រុមហ៊ុនដែលផលិតកម្មវិធីកំចាត់ជាច្រើន ហើយអ្នកប្រើប្រាស់ ផ្តល់នូវការជឿជាក់ផ្សេងៗគ្នា។ សម្រាប់ខ្ញុំ ខ្ញុំជ្រើស​ រើសយក កម្មវិធី កំចាត់មេរោគ Kaspersky។ ខ្ញុំគ្មានទំនាក់ទំនង ឬទទួលបានកំរៃជើងផ្សារពីការ​ផ្សព្វផ្សាយនេះ​ពីក្រុមហ៊ុន  Kaspersky នោះទេ។ ហេតុផលដែលខ្ញុំ ជ្រើសរើស Kaspersky គឺដោយសារពីរចំណុច ទីមួយមាន Payload (ប្រភេទ commend script) ដែលខ្ញុំបានធ្វើការសាកល្បង ហើយយកទៅ scan ជាមួយជាមួយនឹង virustotal កម្មវិធីកំចាត់ មេរោគ​ Kasersky ទប់ស្កាត់បានលឿន និងទីពីរ ខ្ញុំយល់ថា ក្រៅពីលក់ផលិតផលរបស់ខ្លួនឲ្យទៅអ្នកប្រើប្រាស់ Kaspersky មានការ ណែនាំពីការការពារសុវត្ថិភាពដល់អ្នក ប្រើប្រាស់ទូទៅ។

ត្រង់នេះខ្ញុំយល់ថា ការរកស៊ីដែលគិតដល់ ការអប់រំអ្នកប្រើប្រាស់ ជាជាងការផ្សព្វផ្សាយលក់ផលិតផលរបស់ខ្លួនឯងយកលុយនោះ វាគឺជារឿងដែលខ្ញុំចាប់អារម្មណ៍ និងផ្តល់តម្លៃ។ អ្នកទាំងអស់គ្នាអាចមានគំនិត និងការវាយតម្លៃរៀងខ្លួន ដូច្នេះហើយ កម្មវិធីកំចាត់មេរោគមួយណា ក៏បានដែរ ឲ្យតែអ្នកទិញវា និងឧស្សាហ៍ធ្វើបច្ចុប្បន្នភាពវា។

៣ ត្រួតពិនិត្យ តំណរភ្ជាប់ ឬឯកសារដែលទាញយកឲ្យបានត្រឹមត្រូវ

អ្នកទាំងអស់គ្នាប្រហែលបានដឹងរួចមកហើយថា មិនគួរចុចលើ តំណរភ្ជាប់ដែលមានការសង្សៃ ឬទាញយកកម្មវិធីដែល​មិន​  ទំនងនោះទេ តែពេលខ្លះ​យើងពិតជាមិនបានដឹងថា តំណរភ្ជាប់នោះ និងកម្មវិធីនោះវាមែនឬអត់ តើវាមានបង្កប់មេរោគដែរ ឬទេ។ សម្រាប់អ្នកដែលមិនមែនជាបច្ចេកទេស ពិបាកក្នុងការមើលវា តាមការមើលឃើញដោយភ្នែកណាស់ តែក៏មិន ប្រាកដថា អ្នកបច្ចេកទេសខ្លួនអាចគេផុតពីការក្លែងបន្លំដែរ។

ពេលដែលអ្នកធ្វើការនៅផ្ទះ ការចូលទៅកាន់តំណរភ្ជាប់ ឬទាញយកឯកសារពី Email ប្រហែលជាសកម្មភាព​​ច្រើន​ដែល​ អាច​ធ្វើ ដូច្នេះហើយ ដើម្បីការពារខ្លួនមុនបើកឯកសារណាមួយ ឬចូលទៅក្នុងតំណរភ្ជាប់ដែលអ្នកសង្សៃ អ្នកអាចពិនិត្យវា បានតាមរយៈការប្រើប្រាស់ virustotal.com។ គេហទំព័រនេះ នឹងជួយអ្នកបង្ហាញថា ឯកសារអ្នកគ្រោងនឹងបើក ឬតំណរភ្ជាប់ ដែលអ្នកចង់ចូលទៅមើលនោះ ថាមានសុវត្ថភាព ឬមួយអត់។ Virus Total ធ្វើការស្កែន និងត្រួតពិនិត្យ ដោយប្រើប្រាស់ នូវកម្មវិធីកំចាត់មេរោគល្បីៗជាច្រើន។

ដូច្នេះហើយ បើអ្នកសង្សៃលើតំណរភ្ជាប់ ឬឯកសារណាមួយដែលអ្នកត្រូវមើល អ្នកអាចចម្លងតំណរភ្ជាប់របស់ឯកសារនោះ ឬវិបសាយនោះដាក់ក្នុង ប្រអប់ស្វែងរករបស់ virustotal ពេលនោះ វានឹងបង្ហាញនូវលទ្ធផលនៃតំណរភ្ជាប់នោះ។

វិបសាយ virustotal

៤ ពិនិត្យមើល ឧបករណ៍ផ្តល់សេវកម្មអ៉ីធើណេត (Router) របស់អ្នក

អ្នកធ្វើសឹងតែមួយភាគរយ គឺពឹងផ្អែកទៅលើប្រព័ន្ធអ៉ីធើណេតដែលបានតំឡើងនៅក្នុងផ្ទះរបស់អ្នក។ ហានិភ័យអាចមាន ច្រើនដែរ ដោយសារ Router របស់អ្នកមិនត្រូវបានត្រួតពិនិត្យសុវត្ថិភាព ដូចជានៅការិយាល័យរបស់អ្នកនោះទេ។

ពេលនេះ អ្នកត្រូវដើរតួជា មន្ត្រីព័ត៌មានវិទ្យាដោយខ្លួនឯង ប៉ុន្តែវាមិនមែនជារឿងដែលអ្នកមិនអាចធ្វើបាននោះទេ។ ការពិនិត្យមើលឧបករណ៍ Router គឺជួយអ្នកឲ្យដឹងថាមានឧបករណ៍ណាខ្លះដែលកំពុងតែប្រើក្នុង Router របស់អ្នក។ ការកំណត់ពាក្យសំងាត់លើ wifi របស់អ្នក និងការដកចេញនូវឧបករណ៍ដែលអ្នកមិនចង់ឲ្យចូលមកប្រើក្នុង Router របស់អ្នក។

បើសិន អ្នកមានមន្រីផ្នែក IT ក្នុងស្ថាប័នរបស់អ្នក អ្នកគួរសាកសួរពីការធ្វើឲ្យមានសុវត្ថិភាពដល់ Router របស់អ្នក។ តែបើអ្នកមិន​ មានទេ ខ្ញុំនឹងរៀបរាប់របៀបមួយចំនួននៅខាងក្រោម។

ដើម្បីឲ្យអ្នកធ្វើការគ្រប់គ្រង និងចាត់ចែងលើការប្រើប្រាស់ ឧបករណ៍អ៉ីនធើណេត (Router) នៅផ្ទះបាន អ្នកគ្រាន់តែ​អ្នក ​ចូល​ទៅកាន់អាស័យដ្ឋាន របស់ Default gateway ដែលជាទូរទៅ គឺ  192.168.0.1 ឬ 192.168.1.1 ដើម្បីចូលទៅផ្ទាំងគ្រប់គ្រង (Dashboard)។ បើសិនជាអ្នកមិនអាចចូលតាម អាស័យដ្ឋាន 192.168.0.1 ឬ 192.168.1.1 អ្នកអាចធ្វើការស្វែងរក Default gateway បានតាមវិធីខាងក្រោម៖

សម្រាប់ប្រព័ន្ធប្រតិបតិ្តការ៖ 
Windows: ចុចលើរូបសញ្ញា​ Windows នៅលើ Keyboard → វាយពាក្យ cmd → រួចវាយ ipconfig រួចអ្នកពិនិត្យ មើល​ ពាក្យថា Default gateway នោះអ្នកនឹងឃើញ លេខ IP របស់ម៉ាស៊ីន Router អ្នកហើយ។
Mac: អ្នកចុច command key + space bar → វាយពាក្យ terminal → រួចវាយ netstat -nr | grep default

សូមចូលទៅមើលបន្ថែមក្នុងតំណរភ្ជាប់ នេះ

command prompt ក្នុង Window

ការដាក់ពាក្យសំងាត់ត្រឹមត្រូវ​ដើម្បីទប់ស្កាត់អ្នកផ្សេងចូលមកប្រើប្រាស់អ៉ីធើណេតផ្ទះអ្នក ហើយធ្វើឲ្យសេវាកម្ម អ៉ីធើណេត ដើរយឹត ឬ ក៏គេមានចេតនាអាក្រក់ណាមួយក្នុងការថតចម្លងនូវចរាចរណ៍សកម្មភាពរបស់អ្នក  ពេលប្រើប្រាស់អ៉ីធើណេត គឺជារឿងដែល ចាំបាច់គួរធ្វើ។

ការផ្លាស់ប្តូរពាក្យសំងាត់សម្រាប់ ការចូលទៅប្រើប្រាស់ Router របស់អ្នក (មិនមែនប្តូរពាក្យសំងាត់ wifi នោះទេ)៖

ផ្លាស់ប្តូរ ពាក្យសំងាត់ ចូលទៅប្រើប្រាស់ Router https://www.tp-link.com/us/support/faq/191/ 
ផ្លាស់ប្តូរ ពាក្យសំងាត់ wifi របស់អ្នក https://www.wikihow.com/Change-a-TP-Link-Wireless-Password

អ្នកអាចត្រួតពិនិត្យមើលថាតើ មានអ្នកណាផ្សេងពីក្រុមគ្រួសារអ្នកកំពុងប្រើអ៉ីធើណេតជាមួយអ្នកដែរឬទេ។ ពេលអ្នករក ឃើញតើ​ត្រូវទប់ស្កាត់ ឬដក់ម្នាក់នោះចេញពីការប្រើប្រាស់អ៉ីធើណេតរបស់អ្នកដោយរបបៀបណា។ អ្នកអាចធ្វើការពិនិត្យ មើលនៅលើទូរស័ព្ទដៃរបស់អ្នកបាន ដោយទាញយក app។ បញ្ជាក់៖ ខ្ញុំបង្ហាញតែ Router របស់ TP-Linkទេ។

សម្រាប់ប្រព័ន្ធប្រតិបិត្តការ៖
Android: https://play.google.com/store/apps/details?id=com.tplink.tether&hl=en_US 
iPhone: https://apps.apple.com/us/app/tp-link-tether/id599496594

(Visited 312 times, 1 visits today)