លោក ង៉ែត ម៉ូសេ៖ អ្នក​ប្រើប្រាស់​អ៊ីន​ធើណេត​គួរ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​បរិបទ​បច្ចុប្បន្ន

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ​គឺ​លោក ​ង៉ែត ម៉ូសេ អ្នក​សម្រប​សម្រួល​គម្រោង​ប្រព័ន្ធបច្ចេក​វិទ្យាព័ត៌​មាន​វិទ្យា (ICT) នៃ​មជ្ឈមណ្ឌល​អប់​រំច្បាប់​សម្រាប់​សហគមន៍ ហៅ​កាត់​ថា ឃ្លីក (CLEC) ។

​នៅថ្ងៃ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ក្រុម​បាន​បង្កើត​វេទិការ​មួយ​ស្តីពី ព្រឹត្តិការណ៍​អ៊ីន​ធើ​ណេត​បើក​ទូលាយ។ ជា​ព្រឹត្តិការណ៍​ដំបូង​មួយ​នៅ​កម្ពុជា ខណៈដែល​ចំនួន​អ្នក​ប្រើប្រាស់​អ៊ីន​ធើណេត​នៅ​ក្នុង​ប្រទេស​កម្ពុជា​បានកើន​ឡើង​ដល់​ជាង​៥លាន​នាក់​នៅ​ឆ្នាំ​២០១៥​នេះ។

លោក ង៉ែត ម៉ូសេ អ្នក​សម្រប​សម្រួល​គម្រោង​ប្រព័ន្ធ​បច្ចេកវិទ្យាព័ត៌មាន​វិទ្យា (ICT) នៃ​មជ្ឈមណ្ឌល​អប់​រំច្បាប់​សម្រាប់​សហគមន៍ បាន​បង្ហាញ​សុទ្ធិដ្ឋិនិយម​ចំពោះកំណើន​អ្នក​ប្រើប្រាស់​អ៊ីន​ធើណេត​នេះ ក៏​ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ ក្តី​ព្រួយ​បារម្ភ​មួយ​ចំនួន​ក៏​មាន​ដែរ។

ប្រភព RFI Khmer

(Visited 139 times, 1 visits today)